រថយន្តអគ្គិសនីប្រភេទធុនធំអាចធ្វើដំណើរបានចម្ងាយជាង ១ពាន់គីឡូម៉ែត្រ បានបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស។រថយន្តដឹកទំនិញដែលប្រើប្រាស់ដោយថាមពលអគ្គិសនីរបស់ប្រទេសស្វីសនេះ បានបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស សម្រាប់ការធ្វើដំណើរដោយប្រើកំលាំងថាមពលអគ្គិសនីបានចម្ងាយឆ្ងាយបំផុតនៅពេលសាកថានពលបានម្ដង។

រថយន្ដនេះ​ មានសមត្ថភាពផ្ទុកថាមពលអគ្គិសនីដ៏ខ្លាំង ដោយសាកថ្មថាមពលតែ ១ដង អាចបើកបរបានចម្ងាយរហូតដល់ ១០៩៩គីឡូម៉ែត្រ។ រថយន្ដដឹកទំនិញអគ្គិសនីនេះបានបង្កើតឡើងដោយក្រុមហ៊ុន ដឹ DPD ស្វីសសឺលេន ដីលីវើរី ត្រាក់ មុនពេលយកទៅបំបែកឯតទគ្គកម្ម រថយន្តនេះត្រូវបានគេប្រើប្រាស់រយៈពេល ៦ខែទៅហើយ។

មន្ត្រីកំណត់ត្រាហ្គីនណេសបានឲ្យដឹងថា រថយន្ដអគ្គិសនីប្រភេទដឹកទំនិញធុនធំនេះ បានក្លាយជារថយន្ដអគ្គិសនីដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីបានចម្ងាយឆ្ងាយជាងគេបំផុតក្នុងពិភពលោក៕

ប្រភព៖ ODD News

Telegram-Troryorng

Share.