ភ្នំពេញ ៖ បុរសម្នាក់តូចចិត្តខ្លួនឯងមានជំងឺ មើលមិនជា សម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ត្រូវបានក្រុមគ្រួសារប្រទះឃើញ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅផ្ទះលេខE18 ផ្លូវបេតុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះមានឈ្មោះ តាន់ រដ្ឋា អាយុ៦៤ឆ្នាំ មុខរបរជាងភ្លើង មានប្រពន្ធឈ្មោះ និត ស្រីទូច អាយុ៤២ឆ្នាំ មានប្រុស២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ រស់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅឃុំផ្សារក្រោម ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ មើលមិនជា ហើយមុនភ្ញាក់ផ្អើល ខណៈដែលក្រុមគ្រួសាររវល់តែចេញទៅក្រៅ កូនៗទៅរៀន ស្រាប់តែវិលមកវិញ នៅវេលាម៉ោងខាងលើ ប្រទះឃើញប្តីចងកសម្លាប់ខ្លួនស្លាប់បាត់ បង្កឱ្យភ្ញាក់ផ្អើល រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយចងកខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ តាតុងសែនជ័យ

