ខេត្តបន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យរថយន្តចល័ត យោធភូមិភាគទី5 បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងដូសទី2 ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំផ្ទាល់ ពីសំណាក់លោកឧត្តសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ51 នៅថ្ងៃទី6 ខែកញ្ញា ឆ្នាំ2021នេះ។

លោកមេបញ្ជាការ បានបញ្ជាក់ថា តាមផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមចាក់ដោយស្ម័គចិត្តពីប្រជាពលរដ្ឋ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល ពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង ប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដូសទី2នេះ ដោយក្រុមរថយន្តចល័ត កងពលតូចថ្មើរជើងលេខ51 យោធភូមិភាគទី5 បានដំណើរការចាក់ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ដោយឥតគិតថ្លៃ រួមជាមួយការចល័តទៅគៀកផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបា ល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះ លោក ឧត្តសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី2 រួច ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ 3កុំ 3ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ដ៏កាចសាហាវនេះ៕
អត្ថបទ៖ ប៉ោយប៉ែត
