សិល្បៈជាតិ ៖ ខ្សែជីវិតរបស់អ្នកនាង សឿ សុធារ៉ា ហាក់ដូចជាកម្សត់ រកក្ដីសុខមិនឃើញ ព្រោះអស់ពីរឿងមួយចូលរឿងមួយមិនចេះស្រាកស្រាន្តសោះតែម្ដង ដោយថ្មីៗនេះ អ្នកម្ដាយកូនពីរបានចេញមកប្រកាសលក់ដីមួយដុំដើម្បីយកប្រាក់ជួយព្យាបាលបងស្រីដែលកំពុងមានជំងឺ។

យោងតាមការបង្ហោះរបស់អ្នកនាង នៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះអ្នកនាង បានប្រកាសលក់ដីដែលជាកាដូរបស់កូនស្រីទទួលបានពីលោក ហ៊ិន រស់ កាលពីពេលកន្លងមក ដោយតម្លៃ៣៥០០ដុល្លារ ដើម្បីយកប្រាក់ទៅព្យាបាលបងស្រីដែលឈឺជាង២ខែ ដោយកៀបសរសៃឆ្អឹងកនិងស្មា ឬហៅថាលៀនឌីសឆ្អឹង ជរហូតធ្វើឱ្យស្វិតដៃមួយចំហៀង។


ខាងក្រោមនេះគឺជាការលើកឡើងទាំងស្រុងរបស់អ្នកនាង សឿ សុធារ៉ា នៅលើបណ្ដាញសង្គម៖ «ជំរាបសួរបងប្អូនទាំងអស់គ្នា សុខសប្បាយជាទេ? នាងខ្ញុំសូមបង្ខំចិត្តប្រកាសលក់ដីដែលជាទ្រព្យអនុស្សាវរីយ៍របស់បងប្រុស ហុិន រស់ ដែលផ្តល់មកអោយកូនស្រីនាងខ្ញុំ ពិមាន មូលហេតុគឺបងស្រីជាទីអាណិតមានគុណចំពោះខ្ញុំនិងកូនៗនាងខ្ញុំ នាងឈឺ 2ខែហើយ នៅតែមិនធូរសោះ ឥឡូវនេះនាងស្វិតដៃមួយចំហៀងហើយ។ នាងឈឺកៀបសរសៃឆ្អឹងក និងឆ្អឹងស្មា ឬហៅថា លៀនឌីសឆ្អឹង។ នាងខ្ញុំសូមដាក់លក់តំលៃ $3500 កាត់ប្លង់ជូនទំហំដី 10X30 មេត្តាសូមបងប្រុស ហុិន រស់ កុំប្រកាន់ប្អូនក្នុងកាលៈទេសៈនេះ។ទីតាំងដីនៅកំពង់ឆ្នាំង ភូមិចំការដូងរីស៊ត។ នាងខ្ញុំគ្មានជំរើសទេ ទើបហ៊ានលើកដៃហាមាត់ស្នើសុំបងប្អូនទាំងអស់គ្នា បងប្អូនអាចខលមកនាងខ្ញុំផ្ទាល់លេខ 0964409894»



