ព្រឹត្តិការណ៍កីឡា (2nd AMMA Championship) ឆ្នាំ២០២៤ នៅកម្ពុជា បាន​បិទបញ្ចប់​ដោយ​ជោគជ័យ ខណ:កម្ពុជា ដណ្ដើម​បាន​មេដាយ​ច្រើនជាង​គេ ចំនួន ១៥គ្រឿង កាហ្សាក់ស្ថាន សរុប ១៣គ្រឿង និង កៀហ្ស៊ីស៊ីស្ថាន សររុបចំនួន ១០គ្រឿង។

ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ខាងលើ កម្ពុជាបានទទួលមេដាយសរុប ១៥គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៩គ្រឿង។ នេះ​គឺជាតារាង​ចំណាត់​ថ្នាក់មេដាយ តាម​ប្រទេស​ដណ្ដើម​បាន មាន៖

ចំណាត់ថ្នាក់ប្រទេសមាសប្រាក់សំរឹទ្ធសរុប
កាហ្សាក់ស្ថាន១៣
ឥណ្ឌូនេស៊ី
កៀហ្ស៊ីស៊ីស្ថាន១០
តាជីគីស្ថាន
**កម្ពុជា ១៥
ចិន តៃបុិ
ហ្វីលីពីន
ម៉ុងហ្គោលី
ម៉ាឡេស៊ី
១០ឥណ្ឌា
កូរ៉េខាងត្បូង
១២ហុងកុង
ថៃ
១៤សិង្ហបុរី

នេះគឺជាមេដាយសរុបចំនួន១៥គ្រឿង ដែលកម្ពុជាយើងដណ្ដើមបាន ពីព្រឹត្តិការណ៍យុទ្ធគុនចម្រុះជេីងឯកអាស៊ីលេីកទី២ ដែលរៀបចំពីថ្ងៃទី១១ ដល់ទី១៣ ខែកក្កដា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

១. ខៀវ ចិន្តារ័ត្ន មេដាយមាស
២. អេ វីរៈខាំឈិតភូថង មេដាយប្រាក់
៣. ហ៊ុន គីមហ៊ាង មេដាយប្រាក់
៤. គន្ធ វណ្ណនីតា មេដាយប្រាក់
៥. ឡុង ឡា មេដាយប្រាក់
៦. មាស ម៉ើល មេដាយប្រាក់
៧. ធាន អាត មេដាយសំរិទ្ធិ
៨. អ៊ុំ ថារ័ត្ន មេដាយសំរិទ្ធិ
៩. រិន សារដ្ឋ មេដាយសំរិទ្ធិ
១០. នៅ ស្រីពៅ មេដាយសំរិទ្ធិ
១១. ផេង សុបញ្ញា មេដាយសំរិទ្ធិ
១២. ទួន ស្រីភិន មេដាយសំរិទ្ធិ
១៣. ហ៊ុន ច័ន្ទរាជ មេដាយសំរិទ្ធិ
១៤. ហាត ភី មេដាយសំរិទ្ធិ
១៥. ធី អាហ្គោ មេដាយសំរិទ្ធិ

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ប្រព្រឹត្ត​ទៅ​ចំនួន​៣ថ្ងៃ ដោយ​ចាប់ផ្ដើម​កាល​ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ដោយមាន ១៨ប្រទេសចូលរួម៕

Share.