ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ (Cambodian Youth League 2024) បាន​បញ្ចប់​ជុំទី១​​ហើយ ស្រប​ពេល​ដែល​ក្លិប​បាល់ទាត់​វិសាខា ឈរ​កំពូល​តារាង ក្នុង​ចំណោម​សមាជិក​ទាំង​១០​ក្រុម ព្រម​ទាំង​ក្លាយ​ជា​ក្រុម​មុន​គេ​ដែល​ដាក់​កីឡាករ​ឱ្យ​ចូល​ប្រកួត​បាន​គ្រប់​គ្នា។

  • វិសាខា៖ ចុះ​ឈ្មោះ​២៣នាក់ បាន​ចូល​​ប្រកួត​​គ្រប់គ្នា
  • ISI ដង្កោសែនជ័យ៖ ចុះ​ឈ្មោះ​៣០នាក់ សល់​កីឡាករ​មិន​ទាន់​បាន​ប្រកួត​សោះ ​២នាក់
  • ព្រះខ័នរាជស្វាយរៀង៖ ចុះ​ឈ្មោះ​២៥នាក់ សល់​កីឡាករ​មិន​ទាន់​បាន​ប្រកួត​សោះ ​២នាក់
  • បឹងកេត៖ ចុះ​ឈ្មោះ​៣០នាក់ សល់​កីឡាករ​មិន​ទាន់​បាន​ប្រកួត​សោះ ​៣នាក់
  • ភ្នំពេញក្រោន៖ ចុះ​ឈ្មោះ​៣០នាក់ សល់​កីឡាករ​មិន​ទាន់​បាន​ប្រកួត​សោះ ​៣នាក់
  • សាលាតម្រង់ទិសភ្នំពេញ៖​ ចុះ​ឈ្មោះ​២៦នាក់ សល់​កីឡាករ​មិន​ទាន់​បាន​ប្រកួត​សោះ ​៤នាក់
  • ណាហ្គាវើលដ៍៖ ចុះ​ឈ្មោះ​៣០នាក់ សល់​កីឡាករ​មិន​ទាន់​បាន​ប្រកួត​សោះ ​៤នាក់
  • Tiffy Army FC៖ ចុះ​ឈ្មោះ​៣០នាក់ សល់​កីឡាករ​មិន​ទាន់​បាន​ប្រកួត​សោះ ​៦នាក់ ​
  • សាលាបាល់ទាត់ជាតិបាទី៖ ចុះ​ឈ្មោះ​៣០នាក់ សល់​កីឡាករ​មិន​ទាន់​បាន​ប្រកួត​សោះ ​៨នាក់
  • អង្គរថាយហ្គឺរ៖ ចុះ​ឈ្មោះ​៣០នាក់ សល់​កីឡាករ​មិន​ទាន់​បាន​ប្រកួត​សោះ ​៨នាក់

ចប់ជុំទី១​នេះ​ដែរ​ក្រុម​ទាំង​១០​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​មក​​ចំនួន​១៨៣​គ្រាប់​ដោយ​ក្នុង​នោះ៖

  • វិសាខា៖ ៣៨គ្រាប់
  • Tiffy Army FC៖ ២៨គ្រាប់
  • ISI ដង្កោសែនជ័យ៖ ២៨គ្រាប់
  • បឹងកេត៖ ២០គ្រាប់
  • ណាហ្គាវើលដ៍៖១៦គ្រាប់
  • ភ្នំពេញក្រោន៖ ១៥គ្រាប់
  • ព្រះខ័នរាជស្វាយរៀង៖ ១៣គ្រាប់
  • សាលាបាល់ទាត់ជាតិបាទី៖ ១១គ្រាប់
  • អង្គរថាយហ្គឺរ៖ ៨គ្រាប់
  • សាលាតម្រង់ទិសភ្នំពេញ៖ ៦គ្រាប់

ក្រុម​ចប់ជុំទី១​នេះ​ដែរ ឃើញ​ថា​មាន​កំណត់ត្រា​មួយ​ចំនួន​ដូចជា៖

  • កាត​សរុប៖ ១៥៨សន្លឹក (ក្រហម១១សន្លឹក)
  • អ្នកចាំទី​រក្សា​ Clean Sheets៖ ១៣នាក់ រក្សា​បាន​២៧លើក
  • អ្នកគាំទ្រ​ចូល​ទស្សនា៖ ៩០៤៩នាក់
  • MVP៖ កីឡាករ​២៣នាក់ ឈ្នះ MVP ៤៣​លើក
  • អាជ្ញាកណ្ដាល៖ ២៦នាក់ ដឹកនាំ​ការ​ប្រកួត​៤៣លើក ចាយ​កាត​១៥៨​សន្លឹក

នេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) រៀបចំ​ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​ឡើង ស្រប​ពេល​ដែល​មាន​ក្រុម​ចូលរួម​ចំនួន១០ក្រុម​ត្រូវ​ប្រកួត​ប្រជែង​ពី​ថ្ងៃ​​ទី១៥ ខែ​ឧសភា ដល់​​ថ្ងៃ​ទី៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំង​អស់​ប្រកួត​គ្នា​ចំនួន​២​ជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន៤​​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្នុង​នោះ៖

  • ២០ តុលា ២៤៖ ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ​៤
  • ២៧ តុលា ២៤៖ ក្រុម​លេខ២ ប៉ះ​អ្នក​ឈ្នះ រវាង​លេខ៣ ឬ​លេខ៤
    ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ៖
  • ៣ វិច្ឆិកា ២៤៖ ក្រុម​លេខ១ ប៉ះ​អ្នក​ឈ្នះ​រវាង​ក្រុម​លេខ២ ប៉ះ​លេខ៣ឬលេខ៤
Share.