ពានរង្វាន់បាល់ទាត់លីគកំពូលហ្វីលីពីន រដូវកាលឆ្នាំ ២០២៤ 2024 Philippines Football League បានស្វែងរកឃើញម្ចាស់ជើងឯកហើយ ដោយក្រុម Kaya–Iloilo រក្សាជើងឯកបានសម្រេច ស្របពេលដែលរកឃើញក្រុមចំនួន២ តំណាងឱ្យហ្វីលីពីន ឡើងទៅលេងក្នុងពានរង្វាន់កម្រិតទី២ប្រចាំទ្វីបអាស៊ី 2024–25 AFC Champions League Two ក្នុងវគ្គចែកពូល (Group stage)។

ក្នុងនាមជាម្ចាស់ជើងឯកក្រុម Kaya–Iloilo ប្រកួតចំនួន១៤លើក ឈ្នះ១៣លើក ស្មើ១លើក និងមិនចាញ់សោះ មាន៤០ពិន្ទុក្នុងដៃ តាមពីក្រោយដោយក្រុមជើងឯករង Dynamic Herb Cebu មាន៣៦ពិន្ទុ។ ដូច្នេះក្រុមទាំង២មានឈ្មោះទៅប្រកួតពាន 2024–25 AFC Champions League Two នៅពេលខាងមុខ។


ចំណែកខ្សែប្រយុទ្ធជនជាតិកាម៉េរ៉ូន Robert Lopez Mendy អតីតសមាជិកព្រះខ័នរាជស្វាយរៀង នៅអំឡុងរដូវកាល២០២១-២២ បានរួមចំណែកលើកលើកពានជាមួយក្រុម Kaya–Iloilo ផងដែរ ក្រោមការដឹកនាំពីសំណាក់លោកគ្រូបង្វឹក Yu Hoshide។

ពានរង្វាន់លីគកំពូលហ្វីលីពីន មានសមាជិកចំនួន១៥ក្រុម ដោយប្រកួតពីថ្ងៃទី៦ មេសា ដល់១៤ កក្កដា ឆ្នាំ២០២៤ ដោយប្រើរូបមន្តប្រកួតវិលជុំសន្សំពិន្ទុ១ជុំ ហើយក្រុមដែលមានពិន្ទុច្រើនជាងគេក្លាយជាម្ចាស់ជើងឯកប្រចាំរដូវកាលតែម្តង។
អត្ថបទពាក់ព័ន្ធ៖អាស៊ាន៖លីគហ្វីលីពីន រដូវកាលថ្មីចាប់ចេញដំណើរ ដោយអាចចុះបញ្ជីកីឡាករបរទេសតាមចិត្ត
ដូច្នេះគិតត្រឹមពេលនេះប្រទេសសមាជិកអាស៊ាន ដែលរកម្ចាស់ជើងឯកតាមលីគរបស់ខ្លួនរួមមាន៖
- លីគកំពូលថៃ Thailand Thai League 1 ជើងឯកបានទៅ Buriram United
- លីគកំពូលម៉ាឡេស៊ី Malaysia Malaysia Super League កំពុងដំណើរការ
- លីគកំពូលអូស្ត្រាលី Australia A-League Men ជើងឯកបានទៅ Central Coast Mariners
- លីគកំពូលវៀតណាម Vietnam V.League 1ជើងឯកបានទៅ Cong An Ha Noi
- លីគកំពូលសិង្ហបុរី Singapore Singapore Premier Leagueកំពុងដំណើរការ
- លីគកំពូលហ្វីលីពីន Philippines Philippines Football Leagueជើងឯកបានទៅ Kaya–Iloilo
- លីគកំពូលឥណ្ឌូណេស៊ី Indonesia Liga 1 Indonesia ជើងឯកបានទៅ PSM Makassar
- លីគកំពូលកម្ពុជា Cambodia Cambodian Premier Leagueជើងឯកបានទៅព្រះខ័នរាជស្វាយរៀង
- លីគកំពូលមីយ៉ាន់ម៉ា Myanmar Myanmar National Leagueជើងឯកបានទៅ Shan United
- លីគកំពូលឡាវ Laos Lao Premier Leagueជើងឯកបានទៅ Young Elephants
- លីគកំពូលប្រ៊ុយណេ Brunei Brunei Super Leagueជើងឯកបានទៅ Kasuka
- លីគកំពូលទីម័រខាងកើត East Timor Liga Futebol Amadora Primeira Divisão ជើងឯកបានទៅ Karketu Dili

