ប្រិយមិត្ត នៅក្នុងទីក្រុងម៉ាទ្រីដ បង្ហាញការសារទរខ្លាំងក្រោយវត្តមានកីឡាករ Mbappé ចូលរួមជាផ្លូវការជាមួយក្រុម Real Madrid ហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររីករាយខ្លាំងនោះគឺ Mbappé ដើរតាមគន្លងរបស់ Ronaldo ពាក់អាវលេខ៩។
កាលពីរាត្រីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappé របស់បារាំង បានធ្វើឱ្យកក្រើកពិភពបាល់ទាត់ ក្រោយប្រកាសចូលរួមជាមួយក្លិបអ្នកមានបុណ្យ Real Madrid ក្នុងលីគកំពូលអេស្ប៉ាញ LaLiga ដោយកិច្ចសន្យា៥ឆ្នាំ បញ្ចប់ក្ដីសុបិន្ដអ្នកគាំទ្រនៅទីក្រុងម៉ាទ្រីដ ដោយទទួលបានថ្លៃហត់នឿយ ក្នុង១ឆ្នាំចំនួន ១៥លានអ៊ឺរ៉ូ ។
កន្លងទៅក្រោយទទួលព័ត៌មានថាកីឡាករសញ្ជាតិបារាំង Kylian Mbappé បានសម្រេចទៅចូលរួមជាមួយ Real Madrid មានកីឡាករឆ្នើមៗជាច្រើនបានចូល បញ្ចេញមតិក្នុងការបង្ហោះរបស់ Kylian Mbappé ដោយក្នុងនោះក៏មានទាំងអតីតសមាជិកសំខាន់របស់ Real Madrid គឺកីឡាករ Cristiano Ronaldo បានសរសេរសារខ្លីតបថា៖«វេនរបស់ខ្ញុំ ទស្សនាការបង្ហាញសមត្ថភាពរបស់អ្នក (Kylian Mbappé) នៅកីឡដ្ឋាន Bernabéu»។

សូមជម្រាបថាកីឡាករ Kylian Mbappé បានចំណាយពេល៧រដូវកាលនៅទីក្រុងប៉ារីស ជាមួយក្រុម Paris Saint-Germain ដោយបង្ហាញខ្លួនលើទីលានបាន៣០៨លើក ទាត់បាល់បញ្ជូលទីបាន២៥៦គ្រាប់ ព្រមទាំងឈ្នះជើងឯកលីគកំពូលបារាំង៧សម័យកាល។

ចំណែកក្នុងក្រុមជម្រើសជាតិបារាំង Kylian Mbappé ធ្លាប់ជួយក្រុមឈ្នះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup នៅរុស្ស៊ី និងជើងឯករង 2022 FIFA World Cup នៅកាតារ ព្រមទាំងឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប UEFA Nations League នៅឆ្នាំ២០២០-២១ ទៀតផង។
ខណៈការពីពេលកន្លងទៅ កីឡាករ Kylian Mbappé បានជួយឱ្យក្រុមជម្រើសជាតិបារាំង ឡើងទៅវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ EUFA EURO 2024 ដែលប្រទេសអាល្លឺម៉ង់ ជាម្ចាស់ផ្ទះ៕






