កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី អាយុក្រោម១៩ឆ្នាំ បានយកឈ្នះហ្វីលីពីន ក្នុងលទ្ធផល ៦-០ ការប្រកួតបើកឆាកនៃពានរង្វាន់ ASEAN U19 Boy’s Championship 2024 ពូល A នៅ​កីឡដ្ឋាន Stadion Gelora Bung Tomo ។

ស្របពេលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ របូតអស់៣ពិន្ទុ ក្រោយចាញ់ក្រុមជម្រើសជាតិទីម័រខាងកើត ក្នុងលទ្ធផល ៣-២ ពូល A នៅ​កីឡដ្ឋាន Stadion Gelora Bung Tomo ដូចគ្នា។

តារាងចំណាត់ថ្នាក់ពូល A នៃពានរង្វាន់ ASEAN U19 Boy’s Championship 2024៖

  1. ឥណ្ឌូណេស៊ី ១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
  2. ទីម័រខាងកើត ១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
  3. កម្ពុជា ១ប្រកួត​ ចាញ់១ មិនមានពិន្ទុ
  4. ហ្វីលីពីន ១ប្រកួត​ ចាញ់១ មិនមានពិន្ទុ។

ខាងក្រោមនេះគឺជាកម្មវីធីប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ៖

  • ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី ម៉ោង ៧:៣០ រសៀល នៅកីឡដ្ឋាន Gelora Bung Tomo Stadium
  • ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា ប៉ះ ហ្វីលីពីន ម៉ោង ៧:៣០ រសៀល នៅកីឡដ្ឋាន Gelora Bung Tomo Stadium។

កម្មវិធីប្រកួតពូល B នៃពានរង្វាន់ ASEAN U19 Boy’s Championship 2024៖

ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះគ្រោងនឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មាន១២ក្រុមចូលរួមប្រកួត បែងចែកជា៣ពូល ក្នុងមួយពូលគឺមាន៣ក្រុម៕

Share.