សិល្បៈអន្តរជាតិ៖ តារា​សម្ដែង​ល្បី​ថៃ​នាង​ Poklook បាន​ចែក​រំលែក​វីដេអូ​ពី​កាមេរ៉ាសុវត្ថិភាព​ បង្ហាញ​ឱ្យ​ឃើញ​ថា​នាង​ប៊ិះ​នឹង​អស់​ជីវិត​ដោយសារ​តែ​ផឹក​ថ្នាំ​ បើ​សិន​មិន​បាន​គូស្នេហ៍​ជួយ​ទាន់​ប្រហែល​ជា​គ្មាន​សំណាង​បាន​រស់​ទេ​។

ហេតុការណ៍​គ្រោះថ្នាក់​ដែល​បណ្ដាល​ឱ្យតារាស្រីនេះ​ ប៊ិះនឹង​អស់​ជីវិត​ កើត​ឡើង​​នៅពេល​ដែល​កញ្ញា Poklook កំពុង​ផឹកវីតាមីន​ តែ​ស្រាប់​តែ​ថ្នាំ​នោះ​ឆ្លាក់​​ជាប់​ក្នុង​បំពង់ខ្យល់ ដោយ​ខណៈ​នោះ​កំលោះ​ Mike តាំង​ស្មារតី​បាន​ ចូល​ទៅជួយ​ទាន់​ពេលវេលា។ ក្រោយ​រួចគ្រោះ​ថ្នាក់ តារា​ស្រី​ល្បី​រូប​នេះ​បាន​បង្ហោះ​ Clip Video ចេញ​ពី​កាមេរ៉ាសុវត្ថិភាព​ភ្ជាប់ជាមួយ​នឹង​ Caption ថា៖ «ធ្លាប់​ឃើញ​មនុស្ស​ស្លាប់​នៅ​ចំពោះ​មុខ​ចំពោះមាត់​ ដោយ​សារ​​តែ​ញ៉ាំអាហារ​ហើយឆ្លាក់​ជាប់​ក… ថ្ងៃ​នេះ​វេទនាណាស់ មិន​ធ្លាប់​គិតសោះ ថា​សេចក្ដី​ស្លាប់​វាងាយ​ស្រួល​បែបនេះ អរគុណដែល​បងនៅត្រង់​នេះ​ស្រាប់…អរគុណណាស់ បើមិននៅទេ មិន​ដឹង​ថា​ទៅជា​បែបណាទេ.. អរគុណបងម៉ៃ អរគុណព្រះជាម្ចាស់​»

ចំពោះហេតុការណ៍នោះ​ត្រូវ​បាន​ Poklook រៀបរាប់ថា​ នាង​បាន​ផឹកថ្នាំ​វីតាមីន​ តែ​ស្រាប់​តែ​ឆ្លាក់ជាប់​បំពង់ខ្យល់​ បណ្ដាល​ឱ្យ​មាន​អារម្មណ៍​ថា​នឹង​ស្លាប់​ តែ​អ្វី​ដែល​បាន​ដឹង​គឺ​បងម៉ៃបាន​ព្យាយាមជួយ​គ្រប់​យ៉ាង​ ឱ្យ​ខ្ញុំ​បាន​រួចរស់​ជីវិត​លើក​នេះ ទីបំផុត​ខ្ញុំ​ក៏​រួចជីវិត ដោយ​សារ​តែ​ការ​ជួយ​របស់​គាត់​ពិតមែន​» ក្រោយ​ជួយ​សង្គ្រោះ​ជីវិត​រួច អ្នក​ទាំង​ពីរ​ក៏​បាន​មក​និយាយ​ប្រាប់​ថា​ ដំបូង​គិតថា​ទៅ​មន្ទីរពេទ្យ តែ​បើ​ទៅ​ពេទ្យ​ច្បាស់​ជា​ស្លាប់​កណ្ដាល​ផ្លូវ​ មិន​ខាន។

ក្រោយ​បង្ហោះ​ឃ្លីបវីដេអូ​នាទីមរណៈ របស់​ខ្លួន​ លើ​បណ្ដាញ​ទំនាក់ទំនងសង្គម មិត្តភក្ដិ ទាំងក្នុង​សិល្បៈក្ដី ទាំង​មិត្ត​ក្រៅរង្វង់​សិល្បៈក្ដី បាន​ចូលមក​បង្ហាញ​មតិ​ចូលរួម​ត្រេក​អរ​ ព្រម​ទាំង​សរសើរ​កម្លោះ ម៉ៃ ដែល​មាន​ស្មារីត​រឹងប៉ឺង​ រហូត​អាច​ជួយ​សង្គ្រោះ​សង្សារបណ្ដូល​ចិត្តឱ្យរួចជីវិត​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ខាង​លើ​នេះ​៕

Share.