ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តឈរចំណាត់ថ្នាក់លេខ១៨០ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះបើយោងតាមការបញ្ជាក់របស់គេហទំព័រ FIFA.Com។

ចំណាត់ថ្នាក់ក្រុមទាំង ១១ប្រចាំតំបន់អាស៊ាន៖
-លេខ ១ តំបន់អាស៊ាន៖ ថៃ (លេខ១០១)
-លេខ ២ តំបន់អាស៊ាន៖ វៀតណាម (លេខ១១៥)
-លេខ ៣ តំបន់អាស៊ាន៖ ឥណ្ឌូណេស៊ី (លេខ១៣៣)
-លេខ ៤ តំបន់អាស៊ាន៖ ម៉ាឡេស៊ី (លេខ១៣៤)
-លេខ ៥ តំបន់អាស៊ាន៖ ហ្វីលីពីន (លេខ១៤៧)
-លេខ ៦ តំបន់អាស៊ាន៖ សិង្ហបុរី (លេខ១៦១)
-លេខ ៧ តំបន់អាស៊ាន៖ មីយ៉ាន់ម៉ា (លេខ១៦៦)
-លេខ ៨ តំបន់អាស៊ាន៖ កម្ពុជា (លេខ១៨០)
-លេខ ៩ តំបន់អាស៊ាន៖ ឡាវ (លេខ១៨៨)
-លេខ ១០ តំបន់អាស៊ាន៖ ប្រ៊ុយណេ (លេខ១៩០)
-លេខ ១១ តំបន់អាស៊ាន៖ ទីម័រខាងកើត (លេខ១៩៦)៕




