ទោះជាឆ្នាំនេះឈានចូលដល់វ័យ៧០ឆ្នាំទៅហើយក្ដី ប៉ុន្តែតារាក្បាច់គុនចិនលោក ឈិន ឡុង ឬ Jackie Chan នៅតែមិនមានតម្រុយចូលនិវត្តន៍ពីវិស័យកុននៅឡើយ ដោយថ្មីៗនេះលោកបានបង្ហាញវត្តមាន នៅប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួន។
នៅក្នុងដំណើរការប្រូម៉ូត និង ផ្សព្វផ្សាយភាពយន្តថ្មីរបស់ខ្លួនដែលមានចំណងជើងថា «Ride On» ត្រៀមចាក់បញ្ចាំងនៅលើរោងភាពយន្តក្នុងឆ្នាំ២០២៤នេះ គេសង្កេតឃើញថា ឈិន ឡុង ទោះជាមានវ័យក្បាល៧០ប្លាយទៅហើយក្ដី ប៉ុន្តែកម្លាំងពលំ កាយសម្បទារ និងមានស្វាហាប់របស់លោកនៅតែរហ័សរហួនដដែល ដោយមានសាក្សីគឺជារូបថត ដែលគេថតបានក្នុងពេលលោកកំពុងថតប្រូម៉ូតភាពយន្តថ្មីខ្លួន។
ទស្សនារូបភាពខ្លះៗ ដកស្រង់ចេញពីការប្រូម៉ូតកុនថ្មី «Ride On» របស់ ឈិន ឡុង ខាងក្រោមនេះ៖





