នារីវ័យក្មេងម្នាក់បានបាត់បង់ជីវិតពេលចុះលេងទឹកអូរ ខណៈដែលខ្លួនមិនចេះ ហែលទឹក ។

នគរបាលជំនាញបានឲ្យថា ករណីលង់ទឹក ០១លើកនេះបានកើតឡើងនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២១ នៅត្រង់ចំណុចអូរមានល័ក្ខ ឋិតនៅក្នុងស្រុកបវេល ខេត្តបាត់ដំបង។

ស្ត្រីជាជនរងគ្រោះមានឈ្មោះគេន ឃីម ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល។

នៅថ្ងៃកើតហេតុជនរងគ្រោះជាមួយមិត្តភ័ក្តិជាច្រើននាក់បានទៅងូតទឹកអូរលេង ដោយសារ នាងមិនចេះហែលទឹកជ្រុលចុះលេងដល់ទីកន្លែងជ្រៅក៏លង់ទឹកហើយខំប្រវេប្រវាឲ្យគេឯង ជួយ ក្រោយមកបានលិចបាត់តែម្តង។ទម្រាំតែមានអ្នកជួយ នាងបានផុតដង្ហើមនៅក្នុងទឹក បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យនិងបញ្ជាក់ថាជ នរងគ្រោះពិតជា បានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សាកសពទៅឲ្យសាច់ញាតិ ដើម្បីរៀបចំ ធ្វើបុណ្យ៕

អត្ថបទ៖ ដំបងក្រញូង

Share.