យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថាប្រធានក្លិបរបស់ក្រុមបាល់ទាត់ FC Barcelona លោក Joan Laporta មានប្រសាសន៍ថា៖«យើងនឹងព្យាយាមនាំយក Nico Williams ឱ្យបាន»។

ខ្សែប្រយុទ្ធស្លាបវ័យក្មេង Nico Williams វ័យ២២ឆ្នាំ គឺជាសមាជិករបស់ក្រុមបាល់ទាត់ Athletic Bilbao ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបង្ហាញសមត្ថភាពបានយ៉ាងល្អក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ព្រមទាំងជួយឱ្យជម្រើសជាតិអេស្ប៉ាញ ឈ្នះជើងឯកផងដែរ។
Nico Williams ត្រូវបានគេចាត់ទុកថាជាដៃគូដែលយល់ចិត្តគ្នាបំផុតជាមួយ Lamine Yamal សមាជិករបស់ក្រុមបាល់ទាត់ FC Barcelona ហើយនេះគឺជាមូលហេតុដែលអ្នកគាំទ្ររបស់ក្រុមអ្នកមានបុណ្យជាច្រើន សំណូមពរថ្នាក់ដឹកនាំក្លិបនាំយក Nico Williams ឱ្យបាន។
ក្រោយចប់ព្រឹត្តិការណ៍ UEFA Euro 2024 តម្លៃខ្លួនរបស់កីឡាករ Nico Williams កើនដល់ ៧០លានអឺរ៉ូ នេះបើយោងតាមការចុះផ្សាយរបស់ Transfermarkt៕


