ក្រុម​បាល់ទាត់​បុរសជម្រើសជាតិ​ជប៉ុន​ស្ថិត​នៅ​ពូល D ជាមួយ ​ប៉ារ៉ាហ្គាយ ម៉ាលី និងអ៊ីស្រាអែល ក្នុង​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ប្រកួត​កីឡាអូឡាំពិក​រដូវក្ដៅ 2024 Summer Olympics ក្នុង​នោះ​មាន​ក្រុម​ចំនួន ១៦​ប្រទេស​ចូល​រួម ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ប្រកួតចាប់​ពី​ថ្ងៃទី២៤ កក្កដា រហូត​ដល់​ថ្ងៃទី១០ សីហា ២០២៤។

ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ចូល​រួម​ចំនួន ១៦ត្រូវ​បាន​បែង​ចែក​ជា ៤ពូល​រូម​មាន៖

ពូលA មាន៖ ម្ចាស់ផ្ទះបារាំង អាមេរិក ហ្គីណេ និងនូវែលសេឡង់
ពូល B មាន៖ អាហ្សង់ទីន ម៉ារ៉ុក អ៊ីរ៉ាក់ និងអ៊ុយក្រែន
ពូល C មាន៖ អ៊ូសបេគីស្ថាន អេស្ប៉ាញ អេហ្ស៊ីប និងសាធារណរដ្ឋ​ដូ​មីនី​កែន
ពូល D មាន៖ ជប៉ុន ប៉ារ៉ាហ្គាយ ម៉ាលី និងអ៊ីស្រាអែល

ការប្រកួត​នឹង​ធ្វើ​ឡើង​មុន​ពិធីបើកជាផ្លូវ​ការពោល​គឺ​នៅ​ថ្ងៃទី២៤ ដែល​ជា​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ដើម្បី​រក​ក្រុម​លេខ១ និងលេខ២ ឡើង​ទៅ​កាន់​វគ្គ ៨ក្រុម​ ប្រកួត​ថ្ងៃទី២ សីហា ខណ:​វគ្គពាក់​​ ប្រកួត​នៅ​ថ្ងៃទី៥ សីហា ប្រកួត​ចំណាត់​ថ្នាក់​លេខ៣ នៅ​ថ្ងៃទី៨ សីហា និងវគ្គផ្ដាច់ព្រ័ត្រ ប្រកួត​នៅ​ថ្ងៃទី៩ សីហា ២០២៤។

រំលឹក​ថា ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែងរបស់​ក្រុម​បាល់ទាត់​បុរស់​ជប៉ុន ក្នុង​ការកីឡា​អូឡាំពិក​រដូវក្ដៅ កន្លង​មក​ដែល​ឆ្នះមេដាយមាស ពោល​គឺ​ធ្លាប់​ឈ្នះមេដាយសំរឺទ្ធបាន ១លើកនៅឆ្នាំ ១៩៦៨ និង​ទទួល​បានចំណាត់​ថ្នាក់​លេខ៤ ចំនួន ២លើកនៅឆ្នាំ២០១២ និង២០២០។​

គួរបញ្ជាក់ថា ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ រៀប​ចំ​​ឡើង​រាល់​៤ឆ្នាំ​ម្តង។ នេះ​គឺ​ការ​ប្រកួត​លើក​ទី​​៣៣ហើយ ដែល​នឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង គ្រោង​ដំណើរការ​ពិធី​បើក​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា និងគ្រោងធ្វើ​ពិធី​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី១១ សីហា ឆ្នាំ​២០២៤ ដែល​គ្រោងដាក់​កីឡា​ចំនួន​៣២ប្រភេទកីឡា មាន ៣២៩​វិញ្ញាសា អោយ​អត្តពលិក​ប្រមាណ​ ១០,៥០០នាក់​ចូលរួម​ប្រកួត​ប្រជែង៕

Share.