ក្រុងព្រះសីហនុ៖ រថយន្ត Lexus IS 250 បើកលឿនជាន់ហ្វ្រាំងមិនទាន់ ដល់ផ្លូវកោងបុកបង្គោលភ្លើងបានក្រឡាប់ផ្ងារជើង។

គ្រោះចរាចរណ៍នេះ ស្ថិតនៅតាមតាមបណ្ដោយផ្លូវ សណ្ឋាគារ ០៧ ជាន់ ស្ថិតក្នុងសង្កាត់លេខ០៣ ក្រុង/ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១១:៣០នាទី យប់ម្សិលមិញ បណ្តាលឲ្យបាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវបាក់អស់ ១ ដើម។ ចំណែកឯបុរសជាបើក បររថយន្ត​ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

យោងតាមប្រភពព័ត៌មាន ពីកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍បានឲ្យដឹងថា មានបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lexus IS 250 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-3337  បានធ្វើដំណើរតាមបណ្ដោយផ្លូវ ២ធ្នូ ក្នុងទិសដៅពីជើង ទៅត្បូង ខណៈ ពេលទៅដល់ទីតាំងជិតគល់ស្ពានដែលជាចំណុចផ្លូវកោង ហើយរថយន្តខាងលើបើកបរក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនស៊ីក៏បានរអិលទៅបុកបង្គោលភ្លើង បណ្ដាលឱ្យរថយន្ដក្រឡាប់ផ្ងារជើងតែម្តង ចំណែកឯអ្នកបើករថយន្តរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល។

ក្រោយកើតហេតុ រថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ខេត្តព្រះសីហនុ ធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការបន្តតាមនីតិវិធី៕

Share.