ក្រុមជម្រើសជាតិអូស្ត្រាលី អាយុក្រោម១៩ឆ្នាំ បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boy’s Championship 2024 បន្ទាប់ពីឈ្នះ ២ប្រកួតជាប់គ្នា ឈរលេខ១ ក្នុងពូល B ។

ឆ្លងកាត់ ២ប្រកួតក្នុងពូល A ក្រុមជម្រើសជាតិអូស្ត្រាលី អាយុក្រោម១៩ឆ្នាំ បានយកឈ្នះឡាវ ក្នុងលទ្ធផម ៦ទល់និង០ និងបន្តយកឈ្នះ វៀតណាម ក្នុងលទ្ធផល ៦ទល់និង២ ខណ:នៅសល់ ១ប្រកួតក្នុងដៃទៀតត្រូវជួបមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ កក្កដា នេះក៏ដោយ។
តារាងចំណាត់ថ្នាក់ពូល B បណ្ដុះអាសន្ន៖
១. អូស្រ្តាលី ឆ្លតកាត់ ២ប្រកួត ឈ្នះ២ មាន ៦ពិន្ទុ
២. មីយ៉ាន់ម៉ា ឆ្លងកាត់ ២ប្រកួត ស្មើ ២ មាន ២ពិន្ទុ
៣. វៀតណាម ឆ្លងកាត់ ២ប្រកួត ស្មើ១ ចាញ់ ១ មាន ១ពិន្ទុ
៤. ឡាវ ឆ្លងកាត់ ២ប្រកួត ស្មើ១ ចាញ់១ មាន ១ពិន្ទុ

ដោយឡែកសម្រាប់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ក្រោមការដឹកនាំរបស់លោក ភា សុភក្ត្រា អស់ឱកាសឡើងទៅកាន់វគ្គបន្ត ក្រោយចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ក្នុងលទ្ធផល ២-០ ការប្រកួតទី២ នៃពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boy’s Championship 2024 ពូល A នៅកីឡដ្ឋាន Stadion Gelora Bung Tomo យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
ខាងក្រោមនេះគឺជាលទ្ធផល និងកម្មវីធីប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ៖
- កម្ពុជា ២-៣ ទីម័រខាងកើត
- កម្ពុជា ០-១ ឥណ្ឌូណេស៊ី
- ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា ប៉ះ ហ្វីលីពីន ម៉ោង ៧:៣០ រសៀល នៅកីឡដ្ឋាន Gelora Bung Tomo Stadium។
ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះគ្រោងនឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មាន១២ក្រុមចូលរួមប្រកួត បែងចែកជា៣ពូល ក្នុងមួយពូលគឺមាន៣ក្រុម៕


