ភ្នំពេញ៖ បុរសម្នាក់មានជំងឺប្រចាំកាយរលាកស្រោមខួររស់នៅតែម្នាក់ឯងសាច់ញាត្តិទាក់ទងមិនបានរយ:ពេល២ថ្ងៃកើតមានការសង្ស័យហើយប្អូនបង្កើតយកលុយមកឱ្យបងចាយ និងស្រាយចំងល់ផង ខណ:មកដល់តេទូរស័ព្ទមិនចូលគោះទ្វាមិនលឺឆ្លើយតប ក៏បង្ហើបបង្អួចមើលប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមទាំងអាក្រាតកាយយ៉ាងអាណោចអធ័ម។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង៥០នាទី ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះជួល២ល្វែងជាន់ផ្ទាល់ដី ផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គឹម ម៉ារ៉ាឌី អាយុ ៣៩ឆ្មាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុតែម្នាក់ឯង ហើយជនរងគ្រោះមនុស្សមិនសូវចេញមកក្រៅនោះទេតែងតែសង្ងំនៅក្នុងផ្ទះតែម្នាក់ឯង ដោយ២ថ្ងៃក៏ខានឃើញជនរងគ្រោះចេញមកក្រៅហើយក៏ត្រូវបានសាច់ញ្ញាតិ្តប្រទះឃើញស្លាប់ក្នុងផ្ទះតែម្ដង។

តាមប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថាជនរងគ្រោះស្នាក់នៅផ្ទះកើតហេតុតែម្នាក់ឯង ហើយគាត់មានជំងឺរលាកស្រោមខួរច្រើនឆ្នាំមកហើយ កាលពីថ្ងៃទី១៩និង២០ខែកក្កដា២០២៤ ពួកគាត់តេទាក់ទងតាមទូរស័ព្វមកជនរងគ្រោះបានជាធម្មតាលុះថ្ងៃបន្ទាប់មកក៏ទាក់ទងលែងបាន ហើយប្អូនប្រុសយកលុយមកអោយគាត់និងមើលគាត់ផងពេលមកគោះទ្វាស្រែកហៅមិនឆ្លើយតប តេទូស័ព្ទក៏មិនចូលហើយទ្វារជាប់គន្លឹះខាងក្នុងទៀត មានការងឿងឆ្ងល់ទៅបង្ហើបបង្អួចមើលក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមទាំងអាក្រាតកាយក៏ស្រែកឆោឡោបង្កកាភ្ញាក់ផ្អើលកើតឡើងនិងរាយការណ៍សមត្ថកិច្វមូលដ្ឋាន។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការហ៊ុំព័ទ្ធខ្សែរាយការណ៍ទៅសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យសហការជាមួយជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យសពរួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ÷សេង សាវី

