សៀមរាប ៖ ភ្លៀងខ្យល់កន្ត្រាក់ បក់បោក បណ្តាលឱ្យដើមឈើដ៏ធំមួយដើម បាក់រលំមកកាត់ទទឹងផ្លូវក្លោងទ្វារទន្លេអ៊ុ សង្កត់លើរុឺម៉ក បណ្តាលឱ្យកៀបស្លាប់លោកតាម្នាក់ របួសធ្ងន់ម្នាក់ របួសស្រាល៣នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅផ្លូវស្ពានទន្លេអ៊ុ នៃក្លោងទ្វារខាងត្បូងក្រុងអង្គរធំ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

អត្ថបទ៖ តាតុងសែនជ័យ

