ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាកford Rabtor ពណ៌ខ្មៅរ ពាក់ស្លាកលេខខេមរភូមិន្ទ និងPass Appមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់ភាគីខាងPass Appរងរបួស ។

ហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្តោយវិថីឯករាជ្យ ម្តុំខាងមុខស្នងការខេត្តព្រះសីហនុ ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោងជិត១១យប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមប្រភពពីសមត្ថកិច្ច បានថ្លែងបញ្ជាក់ប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺ រវាងរថយន្តមួយគ្រឿង ម៉ាក ford Rabtor ពណ៌ខ្មៅរ ពាក់ស្លាកលេខខេមរភូមិន្ទ02 2-1475 បានប៉ះទង្គិចគ្នាជាមួយ និងPass Appមួយគ្រឿងពណ៌សរ ពាក់ស្លាក លេខតាកែវ 1U-9702 ខណៈ Pass App កំពុងឆ្លងថ្នល់ តាមបណ្តោយវិថីឯករាជ្យ បណ្តាលឲ្យបុរសម្នាក់ភាគីខាងPass Appរងរបួសស្រាល ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយពេលកើតហេតុភាគីខាងរថយន្តសងសំណង ចំនួន១០០០ សហរដ្ឋអាមេរិក ទៅភាគីរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

Share.