ប្រកួតវិញ្ញាសាបាល់ទាត់ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ 2024 Summer Olympics នឹងចាប់ផ្ដើមនៅថ្ងៃនេះ ក្នុងនោះសម្រាប់វិញ្ញាក្រុមបុរសមានក្រុមចំនួន ១៦ប្រទេសចូលរួម និងក្រុមនារីមាន ១២ក្រុមចូលរួម។

ក្នុងនោះសម្រាប់ក្រុមបុរសដែលបានចូលរួមចំនួន ១៦ត្រូវបានបែងចែកជា ៤ពូលរូមមាន៖
ពូលA មាន៖ ម្ចាស់ផ្ទះបារាំង អាមេរិក ហ្គីណេ និងនូវែលសេឡង់
ពូល B មាន៖ អាហ្សង់ទីន ម៉ារ៉ុក អ៊ីរ៉ាក់ និងអ៊ុយក្រែន
ពូល C មាន៖ អ៊ូសបេគីស្ថាន អេស្ប៉ាញ អេហ្ស៊ីប និងសាធារណរដ្ឋដូមីនីកែន
ពូល D មាន៖ ជប៉ុន ប៉ារ៉ាហ្គាយ ម៉ាលី និងអ៊ីស្រាអែល
សម្រាប់ក្រុមនារីដែលចូលរួមមាន ១២ប្រទេស បែងចែកជា ៣ពូលរួមមាន៖
ពូល A មាន៖ ម្ចាស់ផ្ទះបារាំង កូឡំប៊ី កាណាដា នូវែលសេឡង់
ពូល B មាន៖ អាមេរិក សំប៊ី អាល្លឺម៉ង់ អូស្ត្រាលី
ពូល C មាន៖ អេស្ប៉ាញ ជប៉ុន នីហ្សេរីយ៉ា និងប្រេស៊ីល

ការប្រកួតនឹងធ្វើឡើងមុនពិធីបើកជាផ្លូវការពោលដែលគ្រោងនឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី២៤ កក្កដា រហូតដល់ថ្ងៃទី១០ សីហា ២០២៤។
រំលឹកថា ក្រុមបាល់ទាត់បុរសហុងគ្រី និងចក្រភពអង់គ្លេស ធ្លាប់ឈ្នះមេដាយ ច្រើនជាងគេ ចំនួន ៣លើក ប្រេស៊ីល អាហ្សង់ទីន សហភាពសូវៀត អ៊ុយរូហ្គាយ ចំនួន ២លើក យូហ្គោស្លាវី អេស្ប៉ាញ ប៉ូឡូញ អាល្លឺម៉ង់ខាងកើត នីហ្សេរីយ៉ា ឆេកូស្លូវ៉ាគី បារាំង អ៊ីតាលី ស៊ុយអែត ម៉ិកស៊ិក ប៊ែលហ្ស៊ិក កាណាដា និងកាមេរ៉ូន ចំនួន ១លើក ខណ:ក្រុមបាល់ទាត់នារី អាមេរិក ធ្លាប់ឈ្នះមេដាយ ច្រើនជាងគេ ចំនួន ៤លើក អាល្លឺម៉ង់ កាណាដា ន័រវេស ចំនួន ១ ដូចគ្នា។

គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ រៀបចំឡើងរាល់៤ឆ្នាំម្តង។ នេះគឺការប្រកួតលើកទី៣៣ហើយ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង គ្រោងដំណើរការពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា និងគ្រោងធ្វើពិធីបិទបញ្ចប់នៅថ្ងៃទី១១ សីហា ឆ្នាំ២០២៤ ដែលគ្រោងដាក់កីឡាចំនួន៣២ប្រភេទកីឡា មាន ៣២៩វិញ្ញាសា អោយអត្តពលិកប្រមាណ ១០,៥០០នាក់ចូលរួមប្រកួតប្រជែង៕



