ខេត្តព្រះសីហនុ៖ លោកវរៈសេនីយ៍ឯក  ហួត  ចាន់ធី  អធិការនគរបាលស្រុក កំពង់សិលា បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងបទល្មេីសគ្រឿង ញៀន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបាក់រទេះ ចុះបង្ក្រាបបទល្មេីសជួញដូរកាន់កាប់  និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ  ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ  ដោយធ្វេីការឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០១នាក់ មានឈ្មោះ  សេង  ស្រីង៉ា ភេទស្រី អាយុ  ៤៣ឆ្នាំ  ជនជាតិខ្មែរ  មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំខាងលេី ។   

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម៉្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក)  ចំនួន ១៩កញ្ចប់ និងសម្ភារៈជក់មួយចំនួន ។ បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបាននគរបាលជំនាញនៃអ ធិការដ្ឋាននគរបាលស្រុកកំពង់សីលា កសាងសំណុំរឿងបញ្ជូនខ្លួន មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាម និតិវិធីច្បាប់ ៕

Share.