ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ម៉ាឡេស៊ី និងត្រូវ​ជួប​ថៃ ដើម្បី​ដណ្ដើមកៅអី​លេខ១ ក្នុងពូល ដើម្បី​សម្រេចថានឹង​ត្រូវជួប​ក្រុម​មួយ​ណា​រវាង​ក្រុម​លេខ១ ក្នុង​ពូល A និងពូល B នៅ​វគ្គពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ ប្រចាំ​តំបន់​អា​ស៊ាន ASEAN U19 Boy’s Championship 2024។

​ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ​អូស្ត្រាលី ឈរលេខ១ ក្នុង​ពូល B និងឥណ្ឌូនេស៊ី ឈរ​លេខ១ ក្នុង​ពូល A ខណ:ថៃ ម៉ាឡេស៊ី នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃទៀតដែល​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃទី២៥ កក្កដា នេះ ដើម្បី​សម្រេច​ចំណាត់​ថ្នាក់​លេខ១ ក្នុង​ពូល និង​ក្រុម​លេខ២ ល្អ ក្នុង​នោះក្រុមឈ្នះនឹង​ត្រូវ​ឡើង​ឈរ​លេខ១ ក្នុង​ពូល C ដោយ​ត្រូវ​ជួប​ក្រុម​លេខ១ ពូល A ក្រុម​ចាញ់ នឹង​ត្រូវ​ជួប​ក្រុម​លេខ១ ពូល B។

  • ម៉ាឡេស៊ី ប៉ះ ថៃ វេលាម៉ោង ៣:០០នាទីរសៀល
  • សិង្ហបុរី ប៉ះ ប្រ៊ុយណេ វេលាម៉ោង ៣:០០នាទីរសៀល

តារាចំណាត់ថ្នាក់ពូ C បច្ចុប្បន្ន៖

១. ម៉ាឡេស៊ី ឆ្លងកាត់ ២ប្រកួត ឈ្នះ២ មាន ៦ពិន្ទុ
២. ថៃ ឆ្លងកាត់ ២ប្រកួត ឈ្នះ២ មាន ៦ពិន្ទុ
៣. សិង្ហបុរី ឆ្លងកាត់ ២ប្រកួត ចាញ់២ មាន ០ពិន្ទុ
៤. ប្រ៊ុយណេ ឆ្លងកាត់ ២ប្រកួត ចាញ់២ មាន ០ពិន្ទុ

កម្មវិធីប្រកួតវគ្គពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៧ កក្កដា ២០២៤៖

  • អូស្រ្តាលី ប៉ះ ថៃ/ម៉ាឡេស៊ី
  • ឥណ្ឌូនេស៊ី ប៉ះ ថៃ/ម៉ាឡេស៊ី

ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ បានចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

គួរឱ្យដឹងថា ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024 ត្រូវបានបង្តើតឡើងតាំងពីឆ្នាំ២០០២ ដោយឆ្នាំនោះកម្ពុជា ជាម្ចាស់ផ្ទះ ហើយប្រទេសដែល​ទទួលរៀ​ប​ចំជាម្ចាស់ផ្ទះបានច្រើនជាងគេ គឺវៀតណាម ចំនួន៨លើក ខណៈក្រុមដែលឈ្នះជើង​ឯកច្រើនជាងគេគឺ​ប្រទេស​​ថៃ និងអូស្ត្រាលី ចំនួន៥លើកដូចគ្នា៕

Share.