យោងតាមការស្រាវជ្រាវពីអ្នកជំនាញផ្នែកចំណីអាហារបានឲ្យដឹងថា ត្រីសាល់ម៉ុនពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពណាស់។ លើសពីនេះត្រីសាល់ម៉ុនធម្មជាតិ សម្បូរទៅដោយប្រូតេអ៉ីន និង មានសារជាតិបារ៉តទាប។ ប៉ុន្ដែប្រសិនបើជាប្រភេទត្រីសាល់ម៉ុនដែលគេចិញ្ចឹម គឺមានផលប៉ះពាល់ខ្លាំងដែលបង្កបង្កើតឲ្យមានអត្រាជំងឺមហារីកខ្ពស់ដោយសារជាតិគីមី PCB។ ប្រសិនបើគ្មានជម្រើសនៅបន្តទទួលទានត្រីសាល់ម៉ុនចិញ្ចឹមនោះ ត្រូវពន្លាត់ស្បែកចេញ និងចៀរយកខ្លាញ់ក្រោមស្បែក ចេញដែរ មុនពេលចម្អិន ព្រោះនៅត្រង់ចំណុចទាំង២នេះគឺមានផ្ទុកសារជាតិគីមី PCB។

តើអត្ថប្រយោជន៍ត្រីសាល់ម៉ុនមានអ្វីខ្លះ? តោះចុចអានទាំងអស់គ្នា៖
- ការទទួលទានត្រីសាល់ម៉ុនអាចទទួលបានអាស៊ីតខ្លាញ់ អូមេហ្គា៣ (Omega3) វីតាមីន C D E និង B12។
- ការទទួលទានត្រីសាល់ម៉ុនអាចជួយកាត់បន្ថយនូវហានិភ័យពី ជំងឺបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល គឺមានអត្រាទាបពីការកើតជំងឺបាត់បង់ការចងចាំ។
- ការទទួលទានត្រីសាល់ម៉ុនអាចជួយការពារមិនឲ្យប្រឈមទៅនឹងការកើតជំងឺងងឹតភ្នែកសម្រាប់មនុស្សវ័យលើសពី ៤៩ឆ្នាំ។
- ការទទួលទានត្រីសាល់ម៉ុនអាចជំនួយស្បែក ក្រចក និង ឆ្អឹងរឹងមាំបានល្អបំផុត។
- ការទទួលទានត្រីសាល់ម៉ុនអាចកាត់បន្ថយស្ត្រេស និង សំពាធឈាម។
- ចំពោះកុមារវិញ គឺ ជួយដល់រាងកាយលូតលាស់បានល្អ ប៉ុន្ដែសូមណែនាំឲ្យទទួលទានសាច់ត្រីឆ្អិន។
ការទទួលទានត្រីសាល់ម៉ុន ២ទៅ៣ដង ក្នុង១សប្តាហ៍ មានប្រយោជន៍ដល់សុខភាព ហើយមានគុណសម្បត្តិច្រើន ជាងគុណវិបត្តិ៕
ប្រភព៖ WebMD

