ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ អូស្ត្រាលី នឹងត្រូវជួបថៃ ខណ:ឥណ្ឌូនេស៊ី ត្រូវជួបម៉ាឡេស៊ី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ ប្រចាំតំបន់អាស៊ាន ASEAN U19 Boy’s Championship 2024។

មុនប៉ះគ្នានៅវគ្គនេះក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ទាំងគឺជាក្រុមខ្លាំងតាមពូលរួមមាន៖ អូស្ត្រាលី ឈរលេខ១ ក្នុងពូល B និងឥណ្ឌូនេស៊ី ឈរលេខ១ ក្នុងពូល A ខណ:ម៉ាឡេស៊ី លេខ១ ពូល C និងថៃ គឺជាក្រុមលេខ២ ល្អ។
កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៧ កក្កដា ២០២៤៖
- អូស្រ្តាលី ប៉ះ ថៃ នៅកីឡដ្ឋាន Gelora Bung TomoBarcelona វេលាម៉ោង ៣:០០នាទីរសៀល
- ឥណ្ឌូនេស៊ី ប៉ះ ម៉ាឡេស៊ី នៅកីឡដ្ឋាន Gelora Bung TomoBarcelona វេលាម៉ោង ៧:៣០នាទីរសៀល
ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ បានចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
គួរឱ្យដឹងថា ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024 ត្រូវបានបង្តើតឡើងតាំងពីឆ្នាំ២០០២ ដោយឆ្នាំនោះកម្ពុជា ជាម្ចាស់ផ្ទះ ហើយប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះបានច្រើនជាងគេ គឺវៀតណាម ចំនួន៨លើក ខណៈក្រុមដែលឈ្នះជើងឯកច្រើនជាងគេគឺប្រទេសថៃ និងអូស្ត្រាលី ចំនួន៥លើកដូចគ្នា៕



