ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ​អូស្ត្រាលី នឹង​ត្រូវ​ជួប​ថៃ ខណ:ឥណ្ឌូនេស៊ី ត្រូវ​ជួបម៉ាឡេស៊ី នៅ​វគ្គពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ ប្រចាំ​តំបន់​អា​ស៊ាន ASEAN U19 Boy’s Championship 2024 នៅថ្ងៃទី២៧ កក្កដា ២០២៤។

កម្មវិធីប្រកួតវគ្គពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៧ កក្កដា ២០២៤៖

  • អូស្រ្តាលី ប៉ះ ថៃ នៅកីឡដ្ឋាន Gelora Bung TomoBarcelona វេលាម៉ោង ៣:០០នាទីរសៀល
  • ឥណ្ឌូនេស៊ី ប៉ះ ម៉ាឡេស៊ី នៅកីឡដ្ឋាន Gelora Bung TomoBarcelona វេលាម៉ោង ៧:៣០នាទីរសៀល

ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ បានចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

គួរឱ្យដឹងថា ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024 ត្រូវបានបង្តើតឡើងតាំងពីឆ្នាំ២០០២ ដោយឆ្នាំនោះកម្ពុជា ជាម្ចាស់ផ្ទះ ហើយប្រទេសដែល​ទទួលរៀ​ប​ចំជាម្ចាស់ផ្ទះបានច្រើនជាងគេ គឺវៀតណាម ចំនួន៨លើក ខណៈក្រុមដែលឈ្នះជើង​ឯកច្រើនជាងគេគឺ​ប្រទេស​​ថៃ និងអូស្ត្រាលី ចំនួន៥លើកដូចគ្នា៕

Share.