ក្រុមជម្រើសជាតិថៃ អាយុក្រោម១៩ឆ្នាំ ទម្លាក់អូស្ត្រាលី ខណ:ឥណ្ឌូនេស៊ី ទម្លាក់ម៉ាឡេស៊ី ដឹកដៃគ្នាឡើងទៅកាន់ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ ប្រចាំតំបន់អាស៊ាន ASEAN U19 Boy’s Championship 2024 កាលពីថ្ងៃទី២៧ កក្កដា ២០២៤។


លទ្ធផលប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៧ កក្កដា ២០២៤៖
- អូស្រ្តាលី ០-១ ថៃ នៅកីឡដ្ឋាន Gelora Bung TomoBarcelona
- ឥណ្ឌូនេស៊ី ១-០ ម៉ាឡេស៊ី នៅកីឡដ្ឋាន Gelora Bung TomoBarcelona
ដូចនេះក្រុមជម្រើសជាតិថៃ អាយុក្រោម១៩ឆ្នាំ នឹងជួបឥណ្ឌូនេស៊ី ដណ្ដើមជើងឯក ខណ:អូស្ត្រាលី ជួបម៉ាឡេស៊ី ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃទី២៩ កក្កដា ២០២៤។
- ថៃ ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Gelora Bung TomoBarcelona វេលាម៉ោង ៧:៣០នាទីរសៀល
- អូស្រ្តាលី ប៉ះ ម៉ាឡេស៊ី នៅកីឡដ្ឋាន Gelora Bung TomoBarcelona វេលាម៉ោង ៣:០០នាទីយប់

ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ បានចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
គួរឱ្យដឹងថា ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024 ត្រូវបានបង្តើតឡើងតាំងពីឆ្នាំ២០០២ ដោយឆ្នាំនោះកម្ពុជា ជាម្ចាស់ផ្ទះ ហើយប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះបានច្រើនជាងគេ គឺវៀតណាម ចំនួន៨លើក ខណៈក្រុមដែលឈ្នះជើងឯកច្រើនជាងគេគឺប្រទេសថៃ និងអូស្ត្រាលី ចំនួន៥លើកដូចគ្នា៕


