បើ​តាម​ការ​ជូនដំណឹង​របស់​គណៈកម្មាការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ហៅ​កាត់​ថា CNCC បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៧ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា​ការ​ប្រកួត​រវាង​ក្រុម​​ខេត្ត​ព្រៃវែង ជាមួយ​ណាហ្គាវើល ក្នុង​ពានរង្វាន់​មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ ប្រចាំ​សប្ដាហ៍​ទី១២ នេះ​ត្រូវ​បាន​លើក​ពេល​ព្រោះ​មាន​ពាក់ព័ន្ធ​នឹង​កូវីដ-១៩។

«ការ​ប្រកួត​សប្តាហ៍​ទី​១២​ រវាង​ក្លិប​បាល់ទាត់ ខេត្តព្រៃវែង ជាមួយ​ណាហ្គាវើល ត្រូវ​ពន្យាការ​ប្រកួត​ជាណ្តោះអាសន្ន​សិន ដោយ​មូល​ហេតុការ​សង្ស័យ​លើ​មន្រ្តី​របស់​ក្លិប​ណាហ្គាវើល​ ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩ ហើយ​នៅ​ថ្ងៃ ០៧/០៩/២១ មន្រ្តី​រូប​នេះ​បាន​ធ្វើ​តេស្តរហ័ស ដែល​លទ្ធផល​តេស្ត​គឺ​ វិជ្ជមាន។ ជាមួយ​គ្នា​នេះ​ផង​ដែរ​សំណាក​របស់​មន្រ្តី​រូប​នេះ​ត្រូវ​បាន​បន្ត​យក​ទៅ​ធ្វើ​តេស្ត PCR។ ដូច្នេះ​មន្ត្រី​ និង​កីឡាករ​ដ៏​ទៃទៀតដែល (អវិជ្ជមាន) ត្រូវ​រង់ចាំ​លទ្ធផល​វិភាគ​បញ្ជាក់​របស់មន្ត្រីខាងលើសិន»។ CNCC បញ្ជាក់។

តាម​គម្រោង​គូ​ប្រកួត​នេះ​ត្រូវ​ដំណើរការ​នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល ថ្ងៃ​ពុធ ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល នឹង​មិន​ទាន់​បាន​កំណត់​ពេល​វេលា​ថ្មី​នៅ​ឡើយ​នោះ​ទេ៕

ខាង​ក្រោម​ជាកម្មវិធី​ប្រកួត​បន្ទាប់​ពាក់កណ្ដាល​សប្ដាហ៍​នេះ៖

រូបថត៖CNCC

Telegram-Troryorng
Share.