កាលបរិច្ឆេទ នៃការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិលើកទី១ នៃលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ចាប់ផ្តើមបើកទ្វារពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ និងបិទទ្វារវិញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ទីផ្សារដោះដូរកីឡាកររបស់ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់លោក ឃឹម បូរី នៅលីគកំពូលកម្ពុជា រួមមានដូចជា៖

  • នាំចូលកីឡាករ Yusuke Minagawa ជនជាតិជប៉ុន
  • នាំចូលកីឡាករ THIHA ZAW ជនជាតិមីយ៉ាន់ម៉ា
  • នាំចូលកីឡាករ Matheus Martins ជនជាតិប្រេស៊ីល
  • នាំចូលកីឡាករ សេង សុវណ្ណារ៉ា
  • នាំចូលកីឡាករ ទូត សារ៉ូត
  • នាំចូលកីឡាករ រ៉េត កាត្តាមី
  • នាំចូលកីឡាករ ចាន់ ហួង
  • បន្តកុងត្រាដល់កីឡាករ Yuta Kikuchi ជនជាតិជប៉ុន
  • បន្តកុងត្រាដល់កីឡាករ Hugo Kametani ជនជាតិជប៉ុន
  • បន្តកុងត្រាដល់កីឡាករ Marques Marcio ជនជាតិប្រេស៊ីល
  • ចែកផ្លូវជាមួយកីឡាករ Cristian Roque ជនជាតិប្រេស៊ីល
  • ចែកផ្លូវជាមួយកីឡាករ ស៊ូ យ៉ាទី
  • ចែកផ្លូវជាមួយកីឡាករ AMANGELDIEV BEKTUR ជនជាតិកៀហ្ស៊ីស៊ីស្ថាន
  • ចែកផ្លូវជាមួយកីឡាករ Naruse Yuta ជនជាតិជប៉ុន
  • ចែកផ្លូវជាមួយកីឡាករ សេង​​​ សារ៉ាវុធី 
  • ចែកផ្លូវជាមួយកីឡាករ Mursalim Muhammad Rafli ជនជាតិឥណ្ឌូណេស៊ី
  • ចែកផ្លូវជាមួយកីឡាករ Alexandre Cardoso ជនជាតិប្រេស៊ីល
  • ចែកផ្លូវជាមួយកីឡាករ ទីន រ៉ាហ្សាក់
  • ចែកផ្លូវជាមួយកីឡាករ កែវ ឧត្តម 
  • ចែកផ្លូវជាមួយកីឡាករ ញឹម លីហួរ។

ការ​ប្រកួត​ជម្រើសជើងឯក​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។

សម្រាប់​រដូវ​កាល​ថ្មី​នេះ សមាសភាពក្លិបចំនួន២ ដែលត្រូវបានដំឡើងពីលីគ២ ទៅកាន់​លីគ​កំពូល​កម្ពុជា សម្រាប់រដូវកាល ២០២៤-២៥ គឺសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងក្លិប​បាល់​ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ។

ដូច្នេះសមាសភាពក្លិបនៅលីគកំពូលកម្ពុជា កើនដល់១១ក្រុមរួមមានដូចជា៖ វិសាខា, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, ក្រសួងមហាផ្ទៃ, Tiffy Army, Life FC, គិរីវង់សុខសែនជ័យ, ISI ដង្កោសែនជ័យ, បឹងកេត, អង្គរថាយហ្គឺរ៕

Share.