សិល្បៈអន្តរជាតិ៖ រយៈពេលឆ្នាំ ក្រោយប្រឡូកជាតារាចម្រៀងទោល Jimin’s BTS បានបង្កើតកំណត់ត្រាថ្មី ក្លាយជាតារាចម្រៀងទោល K-pop ដំបូងដែលបានឈរលំដាប់ទីពីរ (Top2) នៅលើតារាង Billboard 200 ជាមួយនឹង អាល់ប៊ុម «MUSE» និង «FACE» ដោយអាល់ប៊ុមទោលដំបូងរបស់គេ «FACE» បានចេញនៅដើមឆ្នាំ២០២៣ និងតាមពីក្រោយ «MUSE» ដែលទើបតែចេញក្នុងពេលថ្មីៗនេះ។
ត្រឹមថ្ងៃទី២៨ ខែកក្កដា Billboard បានប្រកាសថាអាល់ប៊ុម «MUSE» ឈរលេខទីពីរ នៅលើតារាង Top 200 ជាអាល់ប៊ុមចម្រៀងដែលមានប្រជាប្រិយនៅសហរដ្ឋអាមេរិក។ ជោគជ័យនេះស្រដៀងទៅនឹងអាល់ប៊ុម FACE ដែលបានជួយឱ្យ Jimin បានជាប់ Top 3 នៃ Billboard 200 ដូច្នេះនៅពេលនេះ Jimin គឺជាតារាចម្រៀងទោលដំបូងរបស់កូរ៉េ ដែលមានអាល់ប៊ុមជាប់ Billboard 200 ច្រើនជាង១ អាល់ប៊ុម។

ចេញលក់ទីផ្សារកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងផលិតកម្ម Bighit Music អាល់ប៊ុម MUSE មានចម្រៀងសរុប៧បទរួមមាន៖ Who, Be Mine, Slow Dance (feat. Sofia Carson), Smeraldo Garden Marching Band (ft. Loco), Rebirth (Intro), and Closer Than This ក្នុងនោះបទ Smeraldo Garden Marching Band ដែលច្រៀងរួមជាមួយនឹង Rapper Loco និងបទចម្រៀង Who បានហក់ឡើងលើកំពូលតារាង iTunes យ៉ាងលឿនខណៈ ដែលអាល់ប៊ុមខាងលើ ឈរលេខ២ នៅកូរ៉េ និងឈរលេខ៣នៅជប៉ុន។
Jimin គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិក៦នាក់ផ្សេងទៀតនៃក្រុមចម្រៀង BTS យុវជនរូបនេះមានទេពកោសល្យសិល្បៈច្រើនផ្នែក មិនថាច្រៀង និពន្ធទំនុកច្រៀង និងរាំនោះឡើយ Jimin ត្រូវបានអ្នកគាំទ្រស្គាល់ថាជាតារាចម្រៀងដែលមានសំឡេងល្អ ថែមទាំងពូកែ Entertain អ្នកទស្សនានៅលើឆាកផងដែរ។ ក្រៅពីជោគជ័យខាងលើ Jimin ក៏បានឈានរង្វាន់ជាច្រើនទៀតដែរដូចជា Hwangwan Order of Cultural Merit ដែលជាពានរង្វាន់ស្ដីពីគុណធម៌និងវប្បធម៌ផងដែរ៕

