យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុម​ព្រះ​សុរិយា​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ថា​​ក្រុម​ខ្លួន​បាន​ទទួល​ដំណឹង​មរណភាព​​អតីត​តារា​​ភាពយន្ត​ជើង​ចាស់​ ណុប យ៉ាដាកាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១។ ​តួ​ឯក​ក្នុង​រឿង​ «រិទ្ធី​វង្ស​ ឬ នរក​លោកិយ​» បាន​ទទួល​មរណ​ភាព​តាំង​ពី​ថ្ងៃ​ទី​២៧ ខែ ​សីហា ឆ្នាំ​២០២១ ក្នុង​គេហដ្ឋាន​របស់​លោក​ស្រី​នារខេត្ត​មួយ​ក្បែរ​ក្រុង​ម៉ារ៍​សី ប្រទេស​បារាំង​ ក្នុង​ជន្មាយុ​ ៨១ ឆ្នាំ​ ដោយ​រោគាពាធ។​

រូបភាព​៖ ក្រុម​ព្រះសូរិយា

ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​បាន​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​សោកស្ដាយ​ជា​ពន់​ពេក​ ព្រោះ​លោក​ស្រី​គឺជា​មរតក​សិល្បៈ​វប្បធម៌​ដ៏​មាន​តម្លៃ​មួយ​របស់​ប្រជាជាតិ​ខ្មែរ​ ការ​បាត់​បង់​លោក​ស្រី​គឺជា​ការ​ខាតបង់​មួយ​យ៉ាង​ធំ​ធេង​សម្រាប់​វិស័យ​សិល្បៈ​ខ្មែរ​នាយុគ​សម័យ​។​

គួរ​ដឹងថា​ផង​ដែថា​ លោកស្រី​ ណុប​ យ៉ាដា​ ត្រូវ​បាន​បងប្អូន​ មហាទស្សនិកជន ស្គាល់លោកស្រីយ៉ាងច្បាស់តាមរយះខ្សែភាពយន្តខ្មែរជាច្រេីនដូចជា «រឿង កូលាបស្រពោន»​ «រឿង​ ពេជ្ឃឃាតក្រមុំ​» «រឿង បក្សីចាំក្រុង»​ «រឿង​ចៅស្រទបចេក»​ ពិសេសរឿង​ «ស្រមោលអតីតកាល»​ និង «រឿងនរកលោកិយ»​។

ក្រុម​ការងារ​សារព័ត៌មាន​ត្រយង សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ​ជា​ទី​បំផុត​ជាមួយ​នឹង​ក្រុម​គ្រួសារ​នៃ​សព​ និ​ង​សូមបួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ស្រី​ទៅ​កាន់​សុគតិភព​៕

Telegram-Troryorng
Share.