ឆ្មាំពន្ធនាគារក្នុងប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ថា នអគ្គីភ័យឆាបឆេះក្នុងពន្ធនាគារចេញពីកន្លែងដែលមានផ្ទុកអ្នកទោសច្រើន នៅព្រឹកព្រលឹមថ្ងៃពុធ ទី ០៨ ខែ កញ្ញា នេះ។
អ្នកទោសចំនួន ៤១នាក់ស្លាប់ និងរាប់សិបនាក់ទៀតកំពុងរងរបួសនៅក្នុងពន្ធនាគារមួយកន្លែង ស្ថិតក្នុងខេត្ត បានធិន (Banten) ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី ៨ ខែ កញ្ញាឆ្នាំ២០២១នេះ។
ក្រោយហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា ២ រំលងអធ្រាត្រ អ្នកស្ថិតនៅពន្ធនាគារនៃទីក្រុង តាងហ្គឺរ៉ាង (Tangerang) របស់ខេត្ត បាធិន ត្រូវបានជម្លៀសចេញជាបន្ទាន់ ហើយចំនួនអ្នករងរបួសមិនទាន់ត្រូវបានបញ្ចាក់នោះទេ។
ប្លុកដែលមានអគ្គីភ័យឆាប់ឆេះខ្លាំងគឺ នៅក្នុងប្លុកដែលផ្ទុកអ្នកទោសពាក់ព័ន្ធនឹងគ្រឿងញៀន គឺក្នុងប្លុក C នៃបន្ទប់ ខ្លាស់អាយ (Class I)។

ទោះជាយ៉ាងណាចំនូនអ្នកស្លាប់កើតឡើង១នាក់ហើយ ខណៈដែលពីព្រឹកម៉ិញមានអ្នកស្លាប់ត្រឹមតែ ៤០នាក់ប៉ុណ្ណោះ ហើយតួលេខអ្នកស្លាប់ នឹង រងរបួស បន្ថែមអាចនឹងត្រូវប្រកាសជាថ្មីម្ដងទៀត ព្រោះក្នុងហេតុការនេះមានមនុស្សយ៉ោងណាស់ជាង ៧០នាក់រងរបួស និង ៨នាក់់រងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ។ ដោយឡែកសម្រាប់មូលហេតុដែលបណ្ដាលឲ្យមានការផ្ទុះឆេះពន្ធនាគារខាងលើនេះ គឺអាចបណ្ដាលមកពី ការឆ្លងចរន្តអគ្គិសនី៕
ប្រភព៖ CNA

