បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បានចុះពិនិត្យ និងបានជំរុញដល់ អាជ្ញាធរគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សឱ្យចូល រួមសម្អាតបរិស្ថានអនាម័យឱ្យបានស្អាត ពិសេសបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងធ្វើជាមណ្ឌលធ្វើចត្តា ឡីស័កជំងឺកូវីដ- 19នោះ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ការបើកឱ្យដំណើរការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រ យោជន៍ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគាត់បានផ្អាកការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ឡើងវិញ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ទាំងប្រជាពលរដ្ឋទូទៅ និងយុវវ័យ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

ឯកឧត្តម ក៏បានក្រើនរម្លឹកដល់អាជ្ញាធរ គណៈគ្រប់គ្រងសាលា លោក គ្រូអ្នកគ្រូ សិស្សានុសិស្ស ត្រូវបង្កើនការយកចិត្តទុកដាក់ នៅពេលដែលការសិក្សាបើកឡើង វិញនាពេលខាងមុខនេះ ត្រូវតែអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូច ក្រសួងសុខាភិបាលនូវវិធានការ 3កុំ និង3ការពារ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សាលារៀនមួយចំនួន នៅតាមបណ្តាក្រុង/ស្រុក អនុញ្ញាត្តឲ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញទាំងស្រុង ឬតាមបណ្តុំ និងតាមអនឡាញនោះមានសាលា ចំ ណេះទូទៅរដ្ឋ បើកទាំងស្រុងចំនួន 242 សាលា រៀនតាមបណ្តុំ និងឆ្លាស់វេន ចំនួន 77សាលា រៀនពីចម្ងាយតាមអនឡាញចំនួន 193សាលា សរុប 512សាលា។

គ្រឹះស្ថានសិក្សាចំណេះទូទៅ ឯកជន បើកឡើងវិញទាំងស្រុង ចំនួន 2សាលា ,រៀនតាមបណ្តុំ និងឆ្លាស់វេន ចំនួន 1សាលា និងរៀនពីចម្ងាយតាមអនឡាញ 49សាលា សរុបចំនួន 52សាលា៕
អត្ថបទ៖ប៉ោយប៉ែត
