ក្រុងព្រះសីហនុ៖ លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុ ដឹកនាំកំលាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ចុះរុះរើររៀបចំសណ្តាប់ធ្នាប់នៅក្រោយផ្សារលើ ដោយមានការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ ធ្វើឲ្យបាត់បង់សោភណ្ឌភាព សណ្តាប់ធ្នាប់​អនាម័យបរិស្ថាន និង ធ្វើឲ្យកកស្ទះចរាចរណ៍ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុបានថ្លែងប្រាប់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅក្រោយផ្សារលើក្រុងព្រះសីហនុនាថ្ងៃនេះ មិនមែនជាលើកទី១ទេ គឺកន្លងមកអាជ្ញាធរបានចុះអប់រំផ្សព្វផ្សាយជាលើកច្រើនសារមកហើយ ។ ហើយថ្មីនេះក្រោយពីការរីករាលនៃជំងឺកូវិដ-១៩ ថមថយទៅវិញ រដ្ឋបាលខេត្ត ក៏ចេញលិខិតសម្រេចដាក់ឲ្យបើកដំណើរការផ្សារ ដែលបានបិទកន្លងមកឡើងវិញក្នុងក្រុងព្រះសីហនុផងដែរ ។

ស្របពេលដែលរដ្ឋបាលខេត្តសម្រេចឲ្យផ្សារបើកដំណើរការឡើងវិញបែបនេះគណៈគ្រប់គ្រង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុង ព្រះ សីហនុ(ផ្សារចិន)ក៏សម្រេចអញ្ចើញនិងអនុគ្រោះដល់បងប្អូនពលរដ្ឋដែលលក់ដូរតាមចិញ្ចើមផ្លូវ០៩ម៉ែត្រ ខាងក្រោយផ្សារលើ មកលក់ដូរក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ(ផ្សារចិន) ដោយមិនគិតពីថ្លៃជួលតូបរយៈពេល១ឆ្នាំពេញ ។ ជាមួយគ្នានេះសង្កេតឃើញថា បងប្អូនពលរដ្ឋមួយចំនួនក៏ព្រមចូលលក់ដូរក្រកបអាជីវកម្មក្នុងផ្សារ ប៉ុន្តែក៏មានបងប្អូនពលរដ្ឋមួយចំនួនតូចនៅតែបន្តលក់ដូរតាមចិញ្ចើមផ្លូវដដែល ។

គួរបញ្ជាក់ផងដែរថា ក្នុងការចុះធ្វើសណ្តាប់ធ្នាប់ ដែលដឹកនាំកំលាំងគណៈបញ្ជាការឯកភាពក្រុង ដឹកនាំបញ្ជាផ្ទាល់ដោយលោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានធ្វើកិច្ចសន្យាជាមួយពលរដ្ឋមួយគ្រួសារ ដែលមានផ្ទះរស់នៅ និងសង់រំលោភលើដីចិញ្ចើមផ្លូវសាធារណៈក្រោយផ្សារលើ ទុករយៈពេល១៥ថ្ងៃសម្រាប់ការរុះរើរចេញដោយខ្លួនឯង ។ ប្រសិនបើ ករណី១៥ថ្ងៃបន្ទាប់ពលរដ្ឋមួយគ្រួសារនោះ មិនរស់រើរដោយខ្លួនឯងទេ អាជ្ញាធរនិងយកគ្រឿងចាក់ជួសឆាយទៅតាមផ្លូវច្បាប់ជាធរមាន ៕

Share.