ភ្នំពេញ៖ រថយន្ដសេរីទំនើម BMW បុកម៉ូតូកង់បីឥណ្ឌា ពេញហឹងបណ្តាលអោយម្ចាស់ម៉ូតុរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើង នៅតាមបណ្ដោយផ្លូវ១១៣ កែងផ្លូវលេខ៦១៦ ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌ ដូនពេញរាជធានីភ្នំពេញ នៅម៉ោងប្រមាណ១១:៣០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសន្ដិសុខដែលយាមនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដBMW មួយគ្រឿងពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AH-3299 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងទំនងជាស្រវឹងផងនោះ ស្រាប់តែមក ដល់កន្លែងកើតហេតុ មានម៉ូតូកង់បីឥណ្ឌា ពណ៍សរ ពាក់ស្លាកលេខ1HE-1237​ បើកបរក្នុងទិសដៅពីកើតទៅលិច ដោយបុរសម្នាក់បានបើកឆ្លងផ្លូវក៏ត្រូវបានរថយន្ដBMWបុកពេញទំហឹងបណ្ដាលអោយក្រពិរួញចូលគ្នាចំណែកឯឡានបង្កបានខូចខាតផ្នែកខាងមុខ នឹងផ្ទុះពោងសុវត្ថិភាពទាំងអស់។ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយអ្នកបើកបរម៉ូតូកង់បីរងរបួសធ្ងន់ហើយត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្រ្គោះភ្លាមៗ។

ក្រោយពេលកើតហេតុ សម្ថកិច្ចបានមកដល់កន្លែងកើតហេតុបាមជួួយសម្របសម្រួលភាគីទាំងសងខាងអោយត្រូវគ្នា ដោយភាគី ខាងរថយន្តជួយចេញថ្លៃព្យាបាលអោយជនរងគ្រោះ នឹងជុលម៉ូតូកង់បី៕

Share.