គិតត្រឹមថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ចំនួន២០០៧នាក់ហើយ បន្ទាប់ពី មានមនុស្ស២០នាក់ទៀតបានស្លាប់នៅថ្ងៃទី៨ខែកញ្ញា។

កម្ពុជាមានមនុស្សបាត់បង់ជីវិតដំបូងដោយសារកូវីដ-១៩កាលពីដើមខែមីនាដើមឆ្នាំ២០២១នេះ។

ក្រសួងសុខាភិបាលបាន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានជូនដំណឹងថា បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៨៩នាក់, អ្នកជំងឺចំនួន ៤៨០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ២០នាក់។

គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៧,៥២៤នាក់, អ្នកជាសះស្បើយសរុបចំនួន ៩២,៤៩៥នាក់៕

Share.