ផ្លូវបង្កប់ក្នុងទឹកជាង ២០០ម៉ែត្រ កំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកជិះកង់នៅប្រទេសបែលហ្ស៉ិក។ ផ្លូវបង្កប់ក្នុងទឹកនេះបានទាក់ទាញអ្នកចូលចិត្តជិះកង់នៅបែលហ្ស៉ិកកាន់តែច្រើនឡើងៗដោយសារតែ ផ្លូវនេះប្លែកខុសពីផ្លូវធម្មតា ដែលមើលទៅស្រស់ស្រាយជាមួយធម្មជាតិតាមមាត់បឹង និង សម្លេងផ្ទៃទឹក។
ផ្លូវបង្កប់ទឹកប្រវែងជាង ២០០ម៉ែត្រ ទទឹង ៣ម៉ែត្រនេះ ស្ថិតនៅ ប៊ូករីគ ភាគខាងកើតប្រទេសបែលហ្ស៊ិក ដែលជាផ្លូវដែលអាចឲ្យអ្នកជិះកង់ ឬ ដើរហាត់ប្រាណស្រូបខ្យល់អាកាសធម្មជាតិ នៅតាមមាត់បឹង ជាពិសេសអាចធ្វើដំណើរស្មើនឹងផ្ទៃទឹកបឹងនេះទៀតផង។ ពួកអ្នកជិះកង់ភាគច្រើនបានជិះកង់កាត់ផ្ទៃទឹកនេះដោយយកដៃប៉ះទឹកទៀតផង ដែលហាក់បីដូចជាបានធ្វើដំណើរ
ក្នុងទឹកដែរ។

អ្វីដែលពិសេស អ្នកដែលធ្លាប់បានទៅដល់ផ្លូវបង្កប់ទឹកនេះភាគច្រើនសុទ្ធតែបានសរសើរពីភាពច្នៃប្រឌិតដ៏អស្ចារ្យនេះ ហើយផ្លូវបង្កប់ក្នុងទឹកសម្រាប់អ្នកជិះកង់ និងអ្នកដែលចូលចិត្តហាត់ប្រាណនេះបានក្លាយជាផ្លូវបង្កប់ក្នុងទឹកដំបូងគេបង្អស់ក្នុងពិភព
លោក៕
ប្រភព៖ Archello

