សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា Cambodia Soft Tennis Federation នាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដែល​មាន​ប្រតិភូ កីឡាករ និងកីឡាការិនីចំនួន ៥រូប បានចាកចេញពីទឹកដីកម្ពុជា ដើម្បីចូលរួមបោះជំរំហ្វឹកហាត់ 2024 Anseong Training Camps ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Anseong ប្រទេសកូរ៉េ។

ប្រតិភូ និងកីឡាករ-កីឡាការិនីទាំង០៦រូប រួមមាន៖

១. លោក គីម ហ្គាន់ជុង (Kim Gun Jung) ជាប្រតិភូដឹកនាំ
២. កីឡាការិនី ឃី ម៉េងជួង
៣. កីឡាការិនី ឃុន ចន្ទរ៉ូសិកា
៤. កីឡាករ សាយ សុចិត្រា
៥. កីឡាករ សំ ចាន់កាប៊ី
៦. កីឡាករ ចៅ វីវា ។

យោងតាម​ការបញ្ជាក់​របស់​សហព័ន្ធ ក្រោយបញ្ចប់ការបោះជំរំហ្វឹកហាត់ 2024 Anseong Training Camps នៅទីក្រុង Anseong ប្រតិភូ និងកីឡាករ-កីឡាការិនីទាំង០៦រូប នឹងត្រូវបន្ដចូលរួមព្រឹត្តិការណ៍ ២ទៀត នៅប្រទេសកូរ៉េ ដូចគ្នាគឺមាន​ដូច​ខាង​ក្រោម៖

១.ចូលរួមប្រកួត 2024 Sunchang Open Soft Tennis Tournament ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង Sunchang ប្រទេសកូរ៉េ។

២.ចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសជើងឯកពិភពលោក លើកទី១៧ ឆ្នាំ២០២៤ ( The 17th World Soft Tennis Championships 2024) ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង Anseong ប្រទេសកូរ៉េ ។

សូមជម្រាបជូនថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានចាត់បញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនីចំនួន ០៩រូប ទៅចូលរួមក្នុងព្រឹត្តិការណ៍ទាំង៣ ខាងលើនេះ។ ដោយឡែកប្រតិភូ និងគ្រូបង្វឹកចំនួន ០៣រូបទៀត រួមមាន៖

១. លោក យី សារិន ជាគ្រូបង្វឹក

២. លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរងសហព័ន្ធ និងជាគ្រូជំនួយ

៣. កញ្ញា វណ្ណ សុភា ជាអាជ្ញាកណ្តាលអន្តរជាតិ ITO នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមជាមួយប្រតិភូ និងកីឡាករ-កីឡាការិនីទាំង០៦រូប នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសជើងឯកពិភពលោក លើកទី17ឆ្នាំ2024 ( The 17th World Soft Tennis Championships 2024) នៅទីក្រុង Anseong ប្រទេសកូរ៉េ៕

Share.