សហរដ្ឋ​អាមេរិក ជាប្រទេសដណ្ដើម​បានមេដាយ​ ច្រើន​ជាងគេ និង​សរុប​លើស​១០០មេដាយគឺ ១២៦គ្រឿង តាម​ពី​ក្រោយ​ដោយប្រទេសចិន និងជប៉ុន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ ក្រោយ​ពេល​បិទបញ្ចប់​កាល​ទី​រាត្រី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

តារាងមេដាយ Top 10 ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ ក្រោយ​ពេល​បិទបញ្ចប់​ ៖

ចំណាត់ថ្នាក់ប្រទេសមេដាយមាសមេដាយប្រាក់មេដាយសំរឺទ្ធមេដាយសរុប
១អាមេរិក៤០៤៤៤២១២៦
២ចិន៤០២៧២៤៩១
៣ជប៉ុន២០១២១៣៤៥
៤អូស្ត្រាលី១៨១៩១៦៥៣
៥បារាំង១៦២៦២២៦៤
៦ហូឡង់១៥៧១២៣៤
៧ចក្រភពអង់គ្លេស១៤២២២៩៦៥
៨កូរ៉េខាងត្បូង១៣៩១០៣២
៩អ៊ីតាលី១២១៣១៥៤០
១០អាល្លឺម៉ង់១២១៣៨៣៣

សហរដ្ឋអាមេរិក បាន​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ទៅ​ប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ​ឆ្នាំ ២០២៤ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ មាន​ចំនួន ៥៩២នាក់ (ប្រុស ២៧៨នាក់ ស្រី ៣១៤នាក់) នឹង​បាន​ចូល​រួម​ប្រកួត​ក្នុង ៣៤ប្រភេទកីឡា។ ជាលទ្ធផល​អាមេរិក ឈ្នះ​បាន​មេដាយ​ច្រើន​ជាង​ប្រទេស​ណាទាំង​អស់​ ដោយ​ឈ្នះ​មេដាយ​មាស ៤០គ្រឿង ប្រាក់ ៤៤គ្រឿង និងសំរឺទ្ធ ៤២គ្រឿង សរុបចំនួន ១២៦គ្រឿង។

ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ រៀប​ចំ​​ឡើង​រាល់​៤ឆ្នាំ​ម្តង ដោយ​លើក​ទី​​៣៣នេះធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចាប់ផ្តើមពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា រហូតដល់ថ្ងៃ​ទី១១ សីហា ឆ្នាំ​២០២៤ កីឡា​ចំនួន​៣២ មាន​៣២៩​វិញ្ញាសា អោយ​អត្តពលិក​ប្រមាណ​ ១០,៥០០នាក់​ចូលរួម​ប្រកួត​ប្រជែង៕

Share.