ស្រុកស្អាង៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីដើរលួចមាន់ និងដំណាំអ្នកស្រុក និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី ១២  ខែ សីហា ឆ្នាំ ២០២៤ វេលាម៉ោង ១៩ នឹង ៣០នាទីន ចំណុច :ចុងព្រែកតាអុក ស្ថិតនៅភូមិ ទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យមានឈ្មោះ ជេត ផាត់យ៉ុង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកកែវ ឃុំ កោះខែល ស្រុកស្អាង  ខេត្តកណ្តាល។

តាមប្រភព័ត៌មានបានឱ្យដឹងថា ជនសង្ស័យគឺជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែដើរលួចសត្វមាន់ លួចចេក ត្រូយ៉ូងចេក របស់ប្រជាពលរដ្ឋនៅក្នុងឃុំកោះខែលជាញឹកញាប់។ ដោយនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៤ វេលាម៉ោង ២០ និង ៣០ នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចចេករបស់ប្រជាពលរដ្ឋនៅភូមិទេពអរជូនបានចំនួន០២ស្ទង រួចបានយកទៅលក់ឲ្យអ្នកទិញម្នាក់ដែលមិនស្គាល់ឈ្មោះ ដែលបើករ៉ឺម៉កយកទៅលក់នៅភ្នំពេញ ពេលលក់បានលុយយកទៅស៊ីចាយនិងទិញគ្រឿងញៀនប្រេីប្រាស់ជក់។ លុះនៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៤ វេលាម៉ោង ១៣ និង ៤០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋកោះខែលបានជិះល្បាតនៅក្នុងភូមិសាស្រ្តរបស់ខ្លួនបានជួបជនសង្ស័យយកមេមាន់ទៅលក់រួចក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួច ផ្លែចេក ត្រយូ៉ងចេក និង មាន់របស់ប្រជាពលរដ្ឋនៅក្នុងឃុំកោះខែលបានចំនួន ៣០ ទៅ ៤០ លេីមកហេីយពេលលក់បានលុយយកទៅសុីចាយនិងទិញគ្រឿងញៀនយមកប្រេីប្រាស់(ជក់)ហេីយគ្រឿងញៀនដែលទិញយកមកប្រេីប្រាស់(ជក់)គឺទិញពីរឈ្មោះ សាត សំណាង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល.បានចំនួន ៥០ ដងជាងមកហេីយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ចតុម្មុខ

Share.