​ក្រុមបាល់ទះកម្ពុជា Cambodia Volleyball Academy Team បន្តជួបក្រុមម្ចាស់ផ្ទះ CÔNG AN TP.HCM របស់វៀតណាម បន្ទាប់​ពី​យក​ឈ្នះ ២ប្រកួតជាប់​គ្នានៅវគ្គជម្រុះក្នុង​ពូល នៃពានរង្វាន់ HCMC POLICE REPORT CUP (ពានរង្វាន់ប៉ូលីសប្រចាំក្រុងហូជីមីញ ប្រទេសវៀតណាម) ។

ដូច​នេះក្រុមកីឡាករបាល់ទះកម្ពុជា Cambodia Volleyball Academy Team ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងពានរង្វាន់ HCMC POLICE REPORT CUP ប្រទេសវៀតណាម ដែលនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ CÔNG AN TP.HCM នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ វេលាម៉ោង ៧:០០នាទីយប់។

**ការប្រកួត នឹង​ផ្សាយបន្តផ្ទាល់លើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា

លទ្ធផល៣ប្រកួត របស់​ក្រុមបាល់ទះកម្ពុជា Cambodia Volleyball Academy Team ជម្រុះក្នុងពូល៖

  • ក្រុមបាល់ទះកម្ពុជា ១-៣ Long An ថ្ងៃទី១២ ខែសីហា
  • ក្រុមបាល់ទះកម្ពុជា ៣-១ Binh Duong ថ្ងៃទី១៣ ខែសីហា
  • ក្រុមបាល់ទះកម្ពុជា ៣-១ TP. Ho Chi Minh ថ្ងៃទី១៤ ខែសីហា

សម្រាប់​ការប្រកួតពានរង្វាន់ HCMC POLICE REPORT CUP ប៉ូលីសប្រចាំក្រុងហូជីមីញ ប្រទេសវៀតណាមនេះ​ដែរ មាន​ក្រុម​ចូល​រួម​ចំនួន ៨រួមទាំង​កម្ពុជា ត្រូវ​បាន​បែង​ចែក​ជា ២ពូល ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤៕

Share.