ញាណ សុស៊ីដាន របស់​ព្រះខ័នរាជស្វាយរៀង គឺ​ជាកីឡាករ​មុន​គេ​ដែល​បញ្ជូនបាល់ដល់​មិត្តរួម​ក្រុម (Assist) ស៊ុត​បញ្ជូល​ទី​បាន​ ៣លើក​មុន​គេ​ នៅសប្ដាហ៍ដំបូង នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល​២០២៤-២៥។

ក្នុង​ចំណោម​​គ្រាប់បាល់ដែល​ស៊ុត​ចូល​ទី ដែល​បញ្ជូនបាល់ដោយមិត្តរួម​ក្រុម (Assist) ចំនួន ១៤លើក គឺ ញាណ សុស៊ីដាន បាន​ចំនួន ៣លើក ក្រៅពីនេះ​ក៏​មាន​កីឡាករ​របស់​ព្រះខ័នរាជស្វាយរៀង ៣រូប​ទៀត​ផង​ដែរគឺ ណារ៉ុង កក្កដា មិន រតន: កែម វ៉ាន់ដា បាន​ចំនួន១លើកដូច​គ្នា ខណ:ណាហ្គាវើលដ៍ ២លើក វិសាខា ១លើក ភ្នំពេញក្រោន ៣លើក ISI ១លើក និងអង្គរថាយហ្កឺរ ១លើក។

លើកពី​នេះ ញាណ សុស៊ីដាន ក៏​ជា​ឈ្នះ​ជា​កីឡាករ​ល្អ​ប្រចាំការប្រកួត​ផង​ដែរ ក្នុង​ជំនួន​ព្រះខ័នរាជស្វាយរៀង យក​ឈ្នះ Tiffy Army ក្នុង​លទ្ធផល ៧ទល់និង​០ សប្ដាហ៍ទី១ កាល​ពី​ថ្ងៃអាទិត្យ ទី១១ សីហា។

កម្មវិធីប្រកួត សប្ដាហ៍ទី២ ថ្ងៃទី១៧-១៨ សីហា ឆ្នាំ២០២៤៖

​ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

តារាងចំណាត់ថ្នាក់ បណ្ដោះអាសន្ន នៅសប្ដាហ៍ទី១៖

Share.