ក្រុមបាល់ទាត់ Al Nassr ក្រោមការដឹកនាំរបស់លោក Luís Castro បានយកឈ្នះ Al-Taawoun ក្នុងលទ្ធផល ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ​នៃពានរង្វាន់ Saudi Super Cup 2024 កាលពីរាត្រីថ្ងៃទី១៤ ខែសីហា។

២គ្រាប់ជ័យជម្នះរបស់ Al Nassr ស៊ុតបញ្ចូលទីដោយកីឡាករ Ayman Yahya នៅនាទី៨’ និងប្រធានក្រុម Cristiano Ronaldo វ័យ៣៩ឆ្នាំ នៅនាទី៥៧’ ស្របពេលខ្សែបម្រើ Marcelo Brozović របស់ Al Nassr ទទួលបានកាតក្រហម។

ខណ:ក្រុមបាល់ទាត់ Al Hilal បានយកឈ្នះ Al Ahli ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-១ បន្ទាប់ពីស្មើគ្នា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង ក្នុងលទ្ធផល ១-១។

ដូច្នេះក្រុមបាល់ទាត់ Al Nassr នឹងត្រូវជួប Al Hilal នៅវគ្គផ្តាច់ព្រ័ត្រ Saudi Super Cup 2024 នៅថ្ងៃទី១៧ ខែសីហា វេលាម៉ោង ១១:៤៥យប់។

គួរដឹងថាពានរង្វាន់ Saudi Super Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៣ ស្របពេលក្រុមបាល់ទាត់ Al-Hilal ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៤លើក ខណ: Al Nassr ឈ្នះ២លើក និង Al-Ittihad ឈ្នះ១លើក៕

Share.