កាលរសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់ឡាវ បានប្រកាសតែងតាំងលោក Ha Hyeokjun សញ្ជាតិកូរ៉េខាងត្បូង ជាគ្រូបង្វឹកថ្មី ដើម្បីដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិបុរសឡាវ ឈុតធំ និងឈុតអាយុក្រោម២៣ឆ្នាំ។

មុនដឹងនាំក្រុមជម្រើសជាតិឡាវ លោក Ha Hyeokjun ធ្លាប់មានបទពិសោធន៍ដឹកនាំដូចជា៖

  • ២០០៩-២០១១ ធ្វើការនៅសមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA)
  • ២០១២-២០១៣ ជាជំនួយការគ្រូបង្វឹករបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា និងឈុតអាយុក្រោម ២៣ឆ្នាំ
  • ២០១៥-២០១៦ លោក​ជា​គ្រូ​បង្វឹក​ផ្នែក​លើក​ទម្ងន់​របស់ក្រុម BEIJING BEKONG នៅ​លីគ​កំពូល​ចិន
  • ២០១៦-២០១៧ ឡើងជាគ្រូបង្វឹករបស់ក្រុម BEIJING BEKONG នៅលីគកំពូលនារីចិន
  • ២០១៧-២០១៨ ជាជំនួយការគ្រូបង្វឹករបស់ក្រុម SUWON SAMSUNG BLUWING នៅលីគកំពូលរបស់ប្រទេសកូរ៉េខាងត្បូង
  • ២០១៩-២០២១ ជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់សាកលវិទ្យាល័យជាតិ DAEGU
  • ២០២៣ ជាគ្រូបង្វឹករបស់ក្រុម Resources Capital FC នៅលីគកំពូលនៅហុងកុង៕
Share.