មេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ «ឌែលតា» ត្រូវបានរកឃើញនៅរាជធានីខេត្តចំនួន២៤ នៅទូទាំងប្រទេស លើកលែងតែខេត្តកែបមួយប៉ុណ្ណោះ។ គិតរហូមកដល់ពេលនេះ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ចំនួន ៣៧៣១នាក់ហើយ។
ក្រសួងសុខាភិបាលបានជូនដំណឹងនៅថ្ងៃទី១០ខែកញ្ញានេះថា រាជធានីភ្នំពេញ ខេត្តចំនួន១៥ បាននិងកំពុងប្រឈមនឹការរីករាលនៃមេរោគបំប្លែងថ្មីខ្លាំង។ក្នុងនោះភ្នំពេញមានចំនួនច្រើនជាងគេរហូតដល់១២៥៦ករណី៕



