ភ្នំពេញ ៖ ជនសង្ស័យបនរុសស្រីចំនួន៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍ចោមចៅទី៣ ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធបទល្មើសលួចកាច់សោកម៉ូតូ។
ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនដែលឃាត់ខ្លួនទាំង៩នាក់ ស្រី១នាក់ ពាក់ព័ន្ធទៅនឹងបទល្មើសលួចកាច់សោកក្នុងមូលដ្ឋានកន្លងមក ។ ប្រភពបន្តទៀតថា បន្ទាប់ពីធ្វើការស្រាវជ្រាវ មុខសញ្ញាលួចទ្រព្យសម្បត្តិ ឈានដល់ចុះទៅចាប់ឃាត់ខ្លួន ជនសង្ស័យ ដែលកំពុងប្រមូលផ្តុំគ្នាក្នុងបន្ទប់ជួល ចាប់បាន៩នាក់ ស្រី១នាក់ ។ ក្រោយពីឃាត់ខ្លួនបាន ជនទាំង៩នាក់ ត្រូវបាននាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

