កណ្តាល៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអន្តរក្រសួងចំនួន៣ មានក្រសួងសេដ្ឋកិច្ច ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងក្រសួងធនធានទឹកនិងឧតុនិយម បានសហការជាមួយអាជ្ញាធរ ខេត្ត ស្រុក ភូមិ-ឃុំ បានចុះធ្វើការវាស់វែង សិក្សាសំណងផលប៉ះពាល់ដីប្រជាពលរដ្ឋដែលប៉ះពាល់គម្រោងស្ដារប្រឡាយរំដោះទឹក ១០០ ម៉ែត្រក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃចន្ទទី១៩ ខែសីហាឆ្នាំ២០២៤ ក្រុមការងារអន្តរក្រសួង និងបន្តចុះវាស់វែងមកដល់ភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាល បន្តទៀតនេះបើតាមការនិយាយរបស់មន្ត្រីចុះមកវាស់វែងបាននិយាយប្រាប់មេភូមិ ៕

អត្ថបទៈ ចតុម្មុខ

Share.