ភ្នំពេញ៖ រថយន្តមួយគ្រឿងប្រភេទធុនធំមួយគ្រឿង បេីកកៀរសួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារ ជើងចាក់អុសរាយប៉ាយពេញផ្លូវ បង្កការកកស្ទះចរាចរណ៍ នៅតាតាមបណ្ដោយវិថីឈ្នះឈ្នះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩:៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើរថយន្តធុនធំប្រភេទយីឌុប ពាក់ស្លាកលេខ 3A-7549 ធ្វើដំណើរតាមបណ្ដោយវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតមកលិច លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅប៉ះជាមួយខឿនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ចាក់អុសរាយប៉ាយពេញផ្លូវ បង្កការកកស្ទះចរាចរណ៍ តែជាសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចស្ទូចរថយន្តបង្កយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

