ក្រុមបាល់ទះយុវជនកម្ពុជា Cambodia Volleyball Academy Team ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចាញ់ក្រុម CÔNG AN TP.HCM របស់វៀតណាម ក្នុងលទ្ធផលទាំងប្រផិតប្រផើយ ៣សិតទល់២ កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ពានរង្វាន់ HCMC POLICE REPORT CUP (ពានរង្វាន់ប៉ូលីសប្រចាំក្រុងហូជីមីញ ប្រទេសវៀតណាម)។

ចំពោះលទ្ធផល៣ប្រកួត របស់ក្រុមបាល់ទះកម្ពុជា Cambodia Volleyball Academy Team ជម្រុះក្នុងពូល ឈ្នះ២ និងចាញ់១៖
- ក្រុមបាល់ទះកម្ពុជា ១-៣ Long An ថ្ងៃទី១២ ខែសីហា

- ក្រុមបាល់ទះកម្ពុជា ៣-១ Binh Duong ថ្ងៃទី១៣ ខែសីហា

- ក្រុមបាល់ទះកម្ពុជា ៣-១ TP. Ho Chi Minh ថ្ងៃទី១៤ ខែសីហា

ចំពោះសមាភាពក្រុមបាល់ទះកម្ពុជារួមមានដូចជា៖
២០. ចាន់ វាសនា
១៤. លឹម ចិត្តា
២២. PALAYO BERNAL HENRY JOSE
៦. ខេង មិថុនា
២១. រុន សុខជា
១៨. កែវ ស្រេងលីហួរ
១. អុន សុវណ្ណរាជ (L)
៩. ម៉ៅ នឿន
៤. ណែក ផានិត
៥. សោម សិរីសម្បត្តិ
៨.សយ រ៉ាស៊ីត
៧. ស ពិសី
១៦. យុន ខេមរៈ
២. លឿន ចាន់មុន្នី។

សម្រាប់ការប្រកួតពានរង្វាន់ HCMC POLICE REPORT CUP ប៉ូលីសប្រចាំទីក្រុងហូជីមីញ ប្រទេសវៀតណាមនេះដែរ មានក្រុមចូលរួមចំនួនសរុប៨ ត្រូវបានបែងចែកជា ២ពូល ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤៕

