ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះផ្នែកបុរស ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៤ ឆ្នាំ២០២៤ 4th Men’s SEA V.League 2024 នឹងធ្វើការប្រកួតនៅថ្ងៃនេះ នៅក្រុង Manila ទឹកដីនៃប្រទេសហ្វីលីពីន ដែលមានក្រុមបាល់បុរសចំនួន ៤ប្រទេសចូលរួមប្រកួតប្រជែង។

ការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៤ ឆ្នាំ២០២៤ 4th SEA V.League 2024 ដែររៀបចំឡើងនៅប្រទេសហ្វីលិពីណសម្រាប់ការប្រកួតជើងទី១ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ (SEA V.League) ឆ្នាំ២០២៤ នឹងធ្វើឡើង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
កម្មវិធីប្រកួត 4th Men’s SEA V.League 2024៖


លើសពីនេះ កីឡាករ Bryan Bagunas ក៏មានវត្តមានចូលរួមជួងក្រុមបាល់ទះហ្វីលីពីន ក្នុងពានរង្វាន់នេះផងដែរ។ Bryan Bagunas ដែលមានភាពលេចធ្លោ រូបគេធ្លាប់ជួយឱ្យក្រុមជម្រើសជាតិហ្វីលីពីន ឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ និងជាដៃគូដ៏ស្អិតល្មួត របស់វឿន វាសនា គឺនៅក្លិប Win Streak សមាជិកលីគបាល់ទះរបស់ប្រទេសតៃវ៉ាន់ ផងដែរ៕


